អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ហ្វីលីពីន ជម្លៀសមនុស្ស ៣២,០០០ នាក់ចេញពីផ្ទះសម្បែង ដោយសារតែការវាយប្រហារពីព្យុះត្រូពិច Trami - Read News TV

ហ្វីលីពីន ជម្លៀសមនុស្ស ៣២,០០០ នាក់ចេញពីផ្ទះសម្បែង ដោយសារតែការវាយប្រហារពីព្យុះត្រូពិច Trami

ហ្វីលីពីន៖ ក្រុមអ្នកជួយសង្រ្គោះហ្វីលីពីន បានឆ្លងកាត់ទឹកជំនន់បង្កដោយព្យុះត្រូពិចត្រាមិ (Trami) ដែលកំពុងជន់លិចយ៉ាងជ្រៅ នៅថ្ងៃពុធ នេះ ដើម្បីអាចធ្វើដំណើរទៅដល់អ្នកស្រុកដែលជាប់គាំងនៅក្នុងផ្ទះសម្បែង និងទីកន្លែងផ្សេងៗទៀត រួមទាំងបានបង្ខំមនុស្សរាប់ពាន់នាក់ឱ្យជម្លៀសចេញ ខណៈព្យុះនេះ កំពុងបន្តបក់បោកឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតប្រទេស ។

ភ្លៀងធ្លាក់ខ្លាំងបង្កដោយព្យុះត្រាមិ បានប្រែក្លាយផ្លូវទៅជាទន្លេ ហើយភូមិស្រុកទាំងមូល និងយានជំនិះមួយចំនួនត្រូវទឹកជន់លិចថែមទៀតផង ។

សមត្ថកិច្ចហ្វីលីពីន និយាយថា យ៉ាងហោចណាស់មនុស្ស ៣២,០០០ នាក់បានជម្លៀសចេញពីលំនៅដ្ឋានស្ថិតនៅភាគខាងជើងប្រទេស ខណៈព្យុះ កំពុងខិតទៅជិតកោះលូហ្សុន (Luzon) ជាតំបន់ដ៏សំខាន់របស់ប្រទេសនេះ ។

មន្ត្រីនគរបាល ឱ្យដឹងបន្ថែមទៀតថា នៅក្នុងតំបន់ Bicol ដែលមានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រពីភាគអាគ្នេយ៍រដ្ឋធានីម៉ានីល កម្រិតទឹកជំនន់ "ដែលមិននឹកស្មានដល់" កំពុងបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ។

គួររម្លឹកថា ព្យុះធំៗ និងព្យុះទីហ្វុងប្រហែល ២០ បានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ជុំវិញឆ្នេរសមុទ្រជារៀងរាល់ឆ្នាំ ដោយបានបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លាប់មនុស្សរាប់សិបនាក់ ៕

Theme images by Radius Images. Powered by Blogger.