អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ស្លាប់៧នាក់ និងម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធ្ងន់២គ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវជាតិ៧១C ស្រុកត្បូងឃ្មុំ - Read News TV

ស្លាប់៧នាក់ និងម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធ្ងន់២គ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវជាតិ៧១C ស្រុកត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៤៖៣០នាទីទាបភ្លឺ នៅលើផ្លូវជាតិលេខ៧១C ត្រង់ចំណុចអណ្ដូងខួច ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធន់ធ្ងន់២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់៧នាក់ និងរងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះ បង្កដោយរថយន្តម៉ាកហ៊ីយុនដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង អាយុ១៨ឆ្នាំ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុកជាមួយ រថយន្តម៉ាកហ៊ីយុនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-4487 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ បណ្ដាលឲ្យភ្លាមៗកន្លែងកើតហេតុ ។
បើតាមការវាស់វែងពីសមត្ថកិច្ចស្រុកត្បូងឃ្មុំ បានឲ្យដឹងថា រថយន្តទាំង២ បើកបរមានទិសដៅបញ្រ្ចាសទិសគ្នា រថយន្តពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន ទៅបុករថយន្ត ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-4487 បើកបរមកពីត្បូងទៅជើង បណ្តាលឲ្យរថយន្តទាំង២គ្រឿងកម្រិតធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ចំនួន៥នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ចំនួន៣នាក់ លុះបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន បានស្លាប់នៅមន្ទីពេទ្យចំនួន២នាក់បន្ថែមទៀត សរុបស្លាប់៧នាក់ របួសធ្ងន់១នាក់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ ចុះមកដល់វាស់វែង និងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕

ខេត្តត្បូងឃ្មុំ៖ នៅវេលាម៉ោង០៤ និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៤ នៅលេីផ្លូវជាតិលេខ៧១C ត្រង់ចំណុចអណ្ដូងខួច ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បណ្ដាលឱ្យមនុស្សចំនួន ៥ នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ចំនួន០៣នាក់ បានបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន បានស្លាប់នៅមន្ទីពេទ្យចំនួន២នាក់បន្ថែមទៀត សរុបស្លាប់៧នាក់ របួសធ្ងន់១នាក់។

លោក ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងហេតុការណ៍ខាងលើនេះ រថយន្តម៉ាកហុីយុនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បង្កជាមួយរថយន្តម៉ាកហុីយុនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ត្បូងឃ្មុំ 3A-4487 ដោយទិសដៅ បញ្រ្ចាសទិសគ្នា រថយន្ត ពាក់ផ្លាកលេខ កំពង់ធំ បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន ទៅបុករថយន្តពាក់ផ្លាកលេខ ត្បូងឃ្មុំ បើកបរមកពីត្បូងទៅជើង មកដល់កន្លែងការហេតុខាងលើក៏បានបុកគ្នាក៏បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន០៥នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ចំនួន០៣នាក់ លុះបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន បានស្លាប់នៅមន្ទីពេទ្យចំនួន២នាក់បន្ថែមទៀត សរុបស្លាប់៧នាក់ របួសធ្ងន់១នាក់។

លោក ស្នងការនគរបាលខេត្តត្បូងឃ្មុំបានបន្តថា រថយន្តម៉ាកហុីយុនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដឹកឈ្មោះ រឿង សារឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា។
គួរបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើសមត្ថកិច្ចកំពុងកំណត់អត្តសញ្ញាណ៕


Theme images by Radius Images. Powered by Blogger.