អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អនិច្ចាណាស់! សង្ស័យ យាយបំពក់ភ្លើងគោរាលដាលឆេះរោងដាក់ចំបើងឆេះចៅស្លាប់២នាក់យ៉ាងរន្ធត់ នៅខេត្តស្វាយរៀង - Read News TV

អនិច្ចាណាស់! សង្ស័យ យាយបំពក់ភ្លើងគោរាលដាលឆេះរោងដាក់ចំបើងឆេះចៅស្លាប់២នាក់យ៉ាងរន្ធត់ នៅខេត្តស្វាយរៀង

ស្វាយរៀង៖ភ្លើងឆាបឆេះរោងដាក់ចំបើង ឆេះចៅស្រីតូចៗ០២នាក់ស្លាប់យ៉ាងរន្ធត់ធ្វើឲ្យអ្នកស្រុកស្លុតចិត្តនាំគា្នមកជួយនិងហៅរថយន្តពន្លត់អគ្គិភ័យមកពន្លត់២០នាទីទើបគ្រប់គ្រងបានតែអ្វីៗបានហួសពេលហើយ។

ករណីភ្លើងឆាបឆេះរោងចំបើងនេះកើតឡើងនីវេលាម៉ោង០៦:០០នាទីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅភូមិឫស្សីដោចឃុំរាជមន្ទីរស្រុកកំពង់រោទ៍។

កុមាររងគ្រោះទាំងពីរ១,ឈ្មោះ វីន បរមីអាយុ២ឆ្នាំភេទស្រី  ២, ឈ្មោះ ផល រិនចេនណា ភេទស្រីអាយុ ២ឆ្នាំមានទីលំនៅភូមិឫស្សីដោច ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះទាំងពីរត្រូវម្តាយឪពុក យកមកផ្ញើនៅផ្ទះជីដូន ដោយឪពុកម្តាយទៅធ្វើការរោងចក្រ (ហើយក្មេងទាំងពីរនាក់នេះបងប្អូនជីដូន១បង្កើតនិងគ្នា)គឺព្រឹកឡើងឪពុកម្តាយទាំង២គ្រួសារ តែងតែយកកូនមកផ្ញើម្តាយឲ្យជួយមើលថែ លុះពេលល្ងាចម៉ោង៦​:៣០នាទីយប់មកទទួលយកកូនៗនៅផ្ទះវិញ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជីដូនទុកចៅទាំងពីឲ្យនៅក្រោមផ្ទះ ហើយក៏ទៅប្រមូលសំរាមនិងលាមកសត្វស្ងួតៗ ដុតពពក់ភ្លើងគោក្របី ខណៈនោះចៅទាំងពីរមិននៅស្ងៀមក្រោមផ្ទះទេ ក្មេងរពឹស នាំគ្នារត់លេងក្បែរជីដូន ភ្លេចខ្លួនបន្តិចស្រាប់តែឃើញ អណ្តាតភ្លើងឆេះរោងដាក់ចំបើង ក៏រត់មកស្រែកហៅឲ្យគេជួយនិងរត់រកចៅទាំងពីរតែមិនឃើញ (សូមបញ្ជាក់រោងដាក់ចំបើងនោះធ្វើរានខ្ពស់ផុតពីដី និងមានជង្រុកស្រូវក្បែរគ្នាដែរ)មិននឹកស្មានទល់តែសោះថា ចៅស្រីទាំងពីរនាក់បងប្អូនបានលូនចូលក្រោមរោងចំបើង ឆេះស្លាប់ទាំងពីរអ្នកបងប្អូនបែបនេះសោះ។


បើតាមសមត្ថកិច្ចធ្វើការសន្និដ្ឋាន ថាទី១ អាចកម្ទេចភ្លើងផើតចេញពីភ្នក់ភ្លើង មកធ្លាក់ចំរោងចំបើងបណ្តាលឲ្យឆេះ ទី២ សង្ស័យថា ក្មេងៗ រពឹស ពេលជីដូនកំពុងដើរប្រមូលសំរាមនិងអុសមកដុតបំពក់នោះចៅៗនាំគ្នាយកអុសភ្លើងទៅលេងក្រោមរោងចំបើងបណ្តាលឲ្យឆេះចំបើង ហើយក្មេងៗគាត់លូនចូលលេងខាងក្រោមរោងចំបើងពេលភ្លើងឆេះក៏ឈ្លក់រកផ្លូវចេញមិនរួចក៏បណ្តាលឲ្យភ្លើងឆេះស្លាប់តែម្តង។
ជាមួយគ្នានេះ អាជ្ញាធរមានសត្ថកិច្ច ណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ការដុតបំពក់ភ្លើងគោក្របី ជិតផ្ទះនិងជិតរោងចំបើង ជាពិសេស យាយៗ ទទួលមើលចៅ កុំធ្វេសប្រហែស ក្រែងជួបគ្រោះជាយថាហេតុបេបនេះ។

ក្រោយពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពក្មេងទាំងពីរឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

Theme images by Radius Images. Powered by Blogger.