រដ្ឋមន្ត្រីព័ត៌មាន៖ កុំមើលក្រសួងព័ត៌មាន ត្រឹមតែជាស្ថាប័នប្រមូលម្តុំ និងចែកចាយព័ត៌មាន
សៀមរាប៖ វិស័យព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការវិភាគ ការវាយតម្លៃ ការឆ្លើយតបដើម្បីបំភ្លឺមតិ សាធារណៈ។ ដូច្នេះសូមកុំមើលកុំមើលស្ថាប័នព័ត៌មាន ត្រឹមតែជាស្ថាប័នប្រមូលម្តុំ និងចែកចាយព័ត៌មាន។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ថវិកាសមិទ្ធកម្ម រៀបចំឡើងដោយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅក្រុងសៀមរាប លោក នេត្រ ភក្ត្រា បានលើកឡើងថា វិស័យព័ត៌មានគឺជាអំណាចទី៤ ដូច្នេះនៅក្នុងអាណត្តិទី៧នេះ ក្រសួងបានចាប់ផ្តើមធ្វើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មានឡើងវិញ ដោយបន្ស៊ីទៅនឹងអ្វីដែលជាការវិវត្តរបស់សង្គមបច្ចុប្បន្ន។ ក្នុងនោះក៏មានការបំពាក់មុខងារថ្មីរបស់ក្រសួង ជាមួយនឹងតម្រូវការធនធានមនុស្ស សម្រាប់បំពេញប្រអប់ការងាររបស់ក្រសួងឲ្យស័ក្តិសមជាអំណាចទី៤របស់រដ្ឋ។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា សូមអ្នកទាំងអស់គ្នាកុំមើលឃើញក្រសួងព័ត៌មាន ត្រឹមតែជាក្រសួងប្រមូលព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានទៅវិញ។ ក៏ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវមើលតួនាទីរបស់ក្រសួងព័ត៌មាននេះ គឺជាស្ថាប័នមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការគ្រប់គ្រងសាធារណៈមតិ និងគ្រប់គ្រងព័ត៌មាន។
«នៅក្នុងការដឹកនាំរដ្ឋ ដឹកនាំក្រុមហ៊ុន ដឹកនាំស្ថាប័ន បើយើងមិនក្តាប់បានព័ត៌មានគ្រប់ជ្រុងជ្រោយនោះយើងនឹងមិនស្គាល់នូវចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនទេ ហើយក៏មិនអាចគ្រប់គ្រងលើទស្សនៈរបស់សាធារណៈជនបានដែរ។ ចំណុចនេះបើអ្នកទាំងអស់គ្នាគ្រប់គ្រងព័ត៌មានបានល្អគឺយើងបានឈ្នះ៥០ភាគរយរួចទៅហើយ”។ នេះជាប្រសាសន៍របស់លោក នេត្រ ភក្ត្រា។
សូមជម្រាបថា សិក្ខាសាលាប្រព្រឹត្តទៅចំនួនពីរថ្ងៃចាប់ពីថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៤ ដោយមានគ្រូឧទ្ទេស មកពីអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានៅក្នុងថ្ងៃនេះ រៀបចំឡើងក្នុង គោលបំណងបង្កើននូវចំណេះដឹងថ្មីៗ ជូនដល់មន្ត្រីទទួលបន្ទុកថវិកាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធ នឹងការរៀបចំរចនាសម័ន្ធកម្មវិធី ការកំណត់សូចនាករ ការរៀបចំអង្គភាពថវិកា និងការវិភាជថវិកា ឱ្យចំកម្មវិធី និងគោលដៅអទិភាពជាដើម ដើម្បីបង្កើនគុណភាពនៃការវិភាជថវិកា និងរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ។

យោងតាម លោក លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បានឲ្យដឹងថា ថវិកាសមិទ្ធកម្មមិនមែនមានភាពខុសគ្នា ខ្លាំងជាមួយនឹងថវិកាកម្មវិធីដែលក្រសួងកំពុងអនុវត្ត នាពេលបច្ចុប្បន្ននោះទេ ថវិកាសមិទ្ធកម្មគឺជាការរៀបចំកញ្ចប់ថវិកា មានការផ្សារភ្ជាប់ជាមួយនឹងព័ត៌មាន សមិទ្ធកម្មដែលគ្រោងនឹងសម្រេច ឬសម្រេចបាននាគ្រាកន្លងមក។ ថវិកាសមិទ្ធកម្មអាចផ្ដល់ភាពបត់បែនក្នុងការបង្កើតរចនាសម័ន្ធកម្មវិធីដោយផ្អែក ឬមិនផ្អែកទាំងស្រុងទៅលើរចនាសម័ន្ទរដ្ឋបាល ប៉ុន្តែតម្រូវឱ្យមានការ វាស់វែងប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃកម្មវិធីតាមរយៈសូចនាករសមិទ្ធកម្មដោយផ្សារភ្ជាប់រវាងលទ្ធផលក្នុងឆ្នាំនិងលទ្ធផលចុងក្រោយឱ្យបានច្បាស់លាស់៕

Post a Comment