លោក ឡុង រតនា ជំនួយការ លោក ភូ សោ ភ័ណ ជំនួសមុខអោយអង្គភាព Read News ចូលរួមវេទិការពិភាក្សា ប្រធានបទ«ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យ» ជាមួយក្លិបអ្នកកាសែតកម្ពុជា ក.អ.ក
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក ឡុង រតនា ជំនួយការ លោក ភូ សោ ភ័ណ ជំនួបមុខអោយអង្គភាព Read News ចូលរួមវេទិការពិភាក្សា ប្រធានបទ«ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យ» ជាក្លិបអ្នកកាសែតកម្ពុជា ក.អ.ក ។
ក្នុងឱកាសនោះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានកត់សម្គាល់ថា ស្ថានភាពសេដ្ឋកិច្ចលើពិភពលោក ក៏ដូចជាកម្ពុជាបាន និង កំពុងរង ផលប៉ះពាល់ពីវិបត្តិសកល ជាពិសេសវិស័យអចលនទ្រព្យ ដែលពាក់ព័ន្ធដោយផ្ទាល់នឹងជីវភាពប្រជាពលរដ្ឋ កំពុងជាប់គាំង ឬអាចនិយាយថារងនូវការប្រឈមធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។
ដោយសារតែបញ្ហាខាងលើជាបញ្ហារួម ហើយព័ត៌មានទាក់ទងវិស័យសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យមានសារ សំខាន់សម្រាប់អ្នកសារព័ត៌មាន ក.អ.ក នឹងរៀបចំវេទិកាខាងលើនេះ ដោយអញ្ជើញវាគ្មិនដែលមានជំនាញពិតប្រាកដមក បកស្រាយ និងវិភាគ វាយតម្លៃ ដើម្បីជាប្រយោជន៍ដល់ការសរសេរ ក៏ដូចផ្សព្វផ្សាយព័ត៌មានដល់សាធារណជន។ ក្លិបអ្នកកាសែតកម្ពុជា ក.អ.ក ចាត់ទុកវេទិកាខាងលើនេះ ជាជំនួបទ្រង់ទ្រាយធំ រវាងអ្នកជំនាញ ពាណិជ្ជករ និងអ្នកសារព័ត៌មាន ដែល មិនធ្លាប់មានពីមុនមក។ ដូច្នេះវាមិនគ្រាន់តែជាឱកាសសម្រាប់អ្នកជំនាញបានបញ្ចេញទស្សនៈ និងផ្តល់ព័ត៌មានថ្មីៗ ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលអ្នកសារព័ត៌មានលើកឡើងជាសំណួរទាក់ទិននឹងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ។









Post a Comment