ក្រសួងអប់រំ ប្រារព្ធទិវាជាតិអំណាន លើកទី៩ ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត"
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំប្រារព្ធទិវាជាតិអំណានលើកទី៩ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត» ពីថ្ងៃទី៩- ១១ខែមីនា ។
គោលបំណងនៃការប្រារព្ធទិវាជាតិអំណានដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជន គ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ និងរក្សាគុណតម្លៃកេរដំណែលរបស់មនុស្ស ជាតិ។ជំរុញឱ្យការអានក្លាយជាទម្លាប់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដើម្បីរួមចំណែកសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកប ដោយសមធម៌ បរិយាបន្ន និង លើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំង អស់គ្នា។
ជាមួយគ្នានោះ ក៏ដើម្បីលើកកម្ពស់គុណភាពអប់រំ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្នុងគោលដៅរួម ចំណែកអភិវឌ្ឍ ធនធានមនុស្ស សម្រាប់ កសាងសង្គមកម្ពុជាឱ្យមានវិបុលភាព និងការអភិវឌ្ឍជានិរន្តរន៍។
សកម្មភាពនានាក្នុងការប្រារព្ធទិវាជាតិអំណានរួមមាន៖
១-ប្រឡងប្រជែងអាន ស្លូតកំណាព្យ និងតែងនិពន្ធ "ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” ។
២-ប្រឡងប្រជែងបកស្រាយប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងការលើក កម្ពស់ការអប់រំសីលធម៌និងចរិយាធម៌"។
៣-បាឋកថាស្រាវជ្រាវស្តីពី«តួនាទីអំណាន ក្នុងការលើកកម្ពស់គុណភាពអប់រំ និងសាលា រៀនគំរូ»។
៤-វេទិកាពិភាក្សាតុមូលលើប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំង អស់គ្នាក្នុងជីវិត” ។
សូមបញ្ជាក់៖ការតាំងពិព័រណ៍សៀវភៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤នៅសាលាតិចណូ៕






Post a Comment