អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតនារី ៨ មីនា ឆ្នាំ២០២៤​ ក្រោមប្រធានបទ​ "​ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល"​ - Read News TV

បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតនារី ៨ មីនា ឆ្នាំ២០២៤​ ក្រោមប្រធានបទ​ "​ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល"​

បន្ទាយមានជ័យ​៖​ នៅព្រឹកថ្ងៃសៅរ៍ ទី០៩​ ខែមីនា​ ឆ្នាំ២០២៤​ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជាអាវុធហត្ថខេត្ត បានអញ្ជេីញជាអធិបតីភាព​ អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤​ ក្រោមប្រធានបទ​ "​ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល"​ ដោយមានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង និងលោកស្រី -នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថនារី ចំនួន១០៥នាក់​ ក្នុងនោះអាវុធហត្ថនារី១៩នាក់​ និងភរិយា​អាវុធហត្ថចំនួន៧នាក់​ ដែលប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ​ ធំ​ ជាន់ទី​២ អអគារសេនាធិការធិការដ្ឋានកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ។


នាឱកាសនោះ​ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជាអាវុធហត្ថខេត្ត ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ពិសេសកងរាជអាវុធហត្ថជានារី សូមទទួលបាននូវសុខភាពល្អ ប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ។


លោកឧត្តម​សេនីយ៍ត្រី​ មេបញ្ជាការ​ បានលើកឡើងពីភាពអង់អាចក្លាហានរបស់អាវុធហត្ថនារី ដែលកន្លងមកបានខិតខំយ៉ាងសស្រាក់សស្រាំ​ តស៊ូការពារជាតិមាតុភូមិ​ ក្នុងបុព្វហេតុការពារប្រទេសជាតិ​ រហូតទទួលបាននូវសុខសន្តិភាព។ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩​ អាវុធហត្ថនារី​ បានចូលរួមចំណែកយ៉ាងសកម្មដោយមិនខ្លាចនឿយហត់​ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដដប់-១៩នាពេលកន្លងមករហូតទទួលបានជោគជ័យ។


លោក​ឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បាន​បញ្ជាក់ថា​ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ​ និងបង្កើនភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្ដីគឺជាស្នូលផងដែរ៕







Theme images by Radius Images. Powered by Blogger.