អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្តេចតេជោ បញ្ជាក់ថា ភរិយាសម្តេចពិតជាដួលក្នុងបន្ទប់ ហើយទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រមែន ឥឡូវគាត់មានសុខភាពល្អប្រសើរ - Read News TV

សម្តេចតេជោ បញ្ជាក់ថា ភរិយាសម្តេចពិតជាដួលក្នុងបន្ទប់ ហើយទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រមែន ឥឡូវគាត់មានសុខភាពល្អប្រសើរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីស្ថានភាពជំងឺ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា​ មានសុខភាពល្អប្រសើរ តែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយទេ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ និងផ្តាំទៅក្រុមមនុស្សអាក្រក់ ឱ្យបញ្ឈប់ការបំពុលព័ត៌មានមិនពិត។ នេះបើតាមសេចក្តីជូនដំណឹងនៅក្នុងតេឡេក្រាមរបស់សម្តេច នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ ក៏គ្មានការលាក់បាំងនិងក៏គ្មានការ
ចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។


ហើយកាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អ ប្រសើរតែមិនទាន់ចាកចេញពីមន្ទីរ ពេទ្យនៅឡើយព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ដើម្បីមើល សរសៃដែលរងនូវការប៉ះទង្គិចនោះ។ ចំពោះការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជា រឿងមិនពិត។
ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៍របស់ព្រះអង្គដល់មន្ទីរពេទ្យ។

សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ ពីសុខភាពភរិយាខ្ញុំ។ ឆ្លៀតឱកាសនេះក៏សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុល ព័ត៌មាននិងសូមយកចិត្តទុកដាក់ ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ៕

Theme images by Radius Images. Powered by Blogger.