សុខចិត្ត្តបួងចង្កូតទម្លាក់ប្រឡាយ កុំឱ្យបុ.ករថយន្តគេរងចាំស្តុប ខណៈរថយន្តខ្លួនឯងកំពុងដាច់ហ្វ្រាំង
ភ្នំពេញ៖ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចភ្លើងស្តុប តាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ កែងផ្លូវលេខ៤២ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកូរ៉េ ទ្រុង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-9154 ដឹកកម្ទេចក្រណាត់ បើកចុះពីលើស្ពានអាកាសវត្តស្លែង តាមផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង ស្រាប់តែដល់ចំណុចភ្លើងស្តុប កែងផ្លូវ៤២ ស្តុបក្រហម មានរថយន្តឈប់រងចាំច្រើន ស្រាប់តែគេចទៅខាងស្តាំ ធ្លាក់ចូលក្នុងប្រឡាយ សំណាងល្អគ្នានអ្នករងរបួស រថយន្តបាក់ដាច់កង់មុខខាងឆ្វេង ។
បើតាមអ្នកបើកបរបានឱ្យដឹងថា រថយន្តមានបញ្ហាហ្វ្រាំងមិនសុី មិនហ៊ានបើកលឿនទេ គិតថារងចាំដល់គោលដៅ ទើបធ្វើការជួសជុល តែពេលបើកបរតាមផ្លូវចុះចំណោត រថយន្តកាន់តែលឿន ដោយខ្លាចបុកប៉ះរថយន្តច្រើនគ្រឿង ដែលកំពុងឈប់ភ្លើងស្តុប ទើបសម្រេចចិត្តបួងចង្កូតគេចទៅស្តាំទម្លាក់ចូលប្រឡាយតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែង ដោយគ្រោះថ្នាក់មិនបង្កដល់អ្នកដទៃ គ្មានអ្នករបួស ទើបអនុញ្ញាតិឱ្យម្ចាស់ រើជញ្ជូនបាវកម្ទេចចេញទៅដាក់រថយន្តផ្សេង ហើយឱ្យរករថយន្តស្ទូចលើកយកទៅជួសជុលដោយខ្លួនឯង ៕



Post a Comment