អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រថភ្លើងបុ.ករថយន្តដឹកដី របួសធ្ង.ន់ម្នាក់នៅខេត្តបាត់ដំបង - Read News TV

រថភ្លើងបុ.ករថយន្តដឹកដី របួសធ្ង.ន់ម្នាក់នៅខេត្តបាត់ដំបង

បាត់ដំបង៖ រថភ្លើងដឹកភ្ញៀវបុកជាមួយរថយន្តដឹកដីឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរបួសធ្ងន់ម្នាក់ក្នុងស្រុកសង្កែ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ ករណីគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៣:០០នាទីរសៀល ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះអ្នកបើកបររថយន្តមានឈ្មោះ ដុង ឧត្តម ភេទប្រុស អាយុជាង ៣០ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង រីឯអ្នកបររថភ្លើងមិនទាន់ស្គាល់អត្តសញ្ញាណ។

ប្រភពខាងលើបន្តថាៈ មុនពេលកើតហេតុគេឃើញរថយន្តប្រភេទដឹកដីមួយគ្រឿង បើកបរក្នុងទិសដៅពីលិច ទៅកើត លុះដល់ចំណុចកើតហេតុស្រាប់តែពើបប្រទះជាមួយនឹងរថភ្លើង ដែលធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង ហើយបានបុករះពេញទំហឹងបណ្តាលឲ្យប៉ើងរថយន្តអែបកៀនផ្លូវ ចំណែកអ្នកបើកបររថយន្ដខាងលើរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕





Theme images by Radius Images. Powered by Blogger.