អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ជើងមាន់បង្កកលួចនាំចូលពីប្រទេសវៀតណាមជាង ១០២តោន ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀងដុតកម្ទេចចោល - Read News TV

ជើងមាន់បង្កកលួចនាំចូលពីប្រទេសវៀតណាមជាង ១០២តោន ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀងដុតកម្ទេចចោល

ស្វាយរៀង៖ យ៉ាងហោចជើងមានបង្កកចំនួន ១០២,៦តោន ដែលឈ្មួញលួចដឹកពីប្រទេសវៀតណាម ឆ្លងដែនចូលមកក្នុងខេត្តស្វាយរៀងចំនួន ០៤រថយន្តកុងតឺន័រ បម្រុងដឹកឆ្ពោះទៅរាជធានីភ្នំពេញនោះ ត្រូវសមត្ថកិច្ចបង្ក្រាប និងយកទៅដុតបំផ្លាញចោល នៅវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី ៤កុម្ភៈ ឆ្នាំ ២០២៤ នៅចំណុចទីលានចាក់សំរាម ស្ថិតនៅភូមិចុងព្រែកសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង។

ពិធីដុតកម្ទេចចោលជើងមាន់បង្កកខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងក្រោមវត្តមានរបស់លោកអភិបាលខេត្តស្វាយរៀង និងមន្ត្រីជំនាញពាក់ព័ន្ធ។
បើតាមមន្ត្រីក.ប.ប សាខាខត្តស្វាយរៀងបានឲ្យអ្នកសារព័ត៌មានដឹងថា ជើងបង្កកប្រភេទជើងមាន់សុទ្ធ ដែលសមត្ថកិច្ចបង្ក្រាបបានចំនួន ០៤រថយន្តកុងតឺន័រនេះស្មើ ១០២.៦០០គីឡូក្រាម (១០២,៦តោន) ត្រូវយកមកទម្លាក់នៅទីលានចាក់សំរាមធ្វើពិធីដុតកម្ទេចចោលនៅព្រឹកថ្ងៃទី ៤កុម្ភៈនេះ។

ប្រភពបង្ហើបឲ្យដឹងថា ជើងមាន់បង្កកចំនួន ០៤រថយន្តកុងតឺន័រនេះដឹកពីប្រទេសវៀតណាមចូលមកដោយគ្មានលិខិតអនុញ្ញាត្ត ពីស្ថាប័នសមត្ថកិច្ចជំនាញ ហើយជាពិសេសក្រោយពីពិនិត្យគុណភាពគឺឃើញថា ការដាក់ក្នុងទូរបង្កក សីតណ្ហភាពមិនគ្រប់តាមស្តង់ដារ -១២អង្សាសេទេ បានត្រឹមតែ ២អង្សាសេ ទៅ ៤អស្សាសេប៉ុណ្ណោះ។ ហើយរយៈពេល ៣៤ថ្ងៃមិនឃើញម្ចាស់ក្រុមហ៊ុននាំជើងមាន់បង្កកណាម្នាក់ចូលមកដោះស្រាយឡើយទើបក្រុមការងារសម្រេចដុតកម្ទេចចោល។


សូមរំលឹកផងដែរថា សមត្ថកិច្ចជំនាញ ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀងស្ទាក់ឃាត់រថយន្តកុងតឺន័រចំនួន០៤គ្រឿងដែលសង្ស័យ ដឹកបទល្មើសកាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាចថ្ងៃទី ៣១មករា២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ ១៣ស្ថិតក្នុងភូមិ អកនាគ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបង្ហើបថា មានគេរាយការណ៍ថា មានរថយន្តកុងតឺន័រដឹកសាច់បង្កកចំនួន ០៤កុងតឺន័រ បានធ្វើចរាចរណ៍ ចេញពីក្រុងបាវិតតាមផ្លូវជាតិលេខ១ មកដល់ចំណុចផ្លូវបំបែកជាបួនភូមិបាក់រនាស់ក្រុងស្វាយរៀង រួចបត់ស្តាំឆ្ពោះទៅទិសខាងជើងលើកំណាត់ផ្លូវជាតិលេខ១៣ លុះមកដល់ចំណុចភូមិ អកនាគ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ទើបសមត្ថកិច្ចឃាត់សួរនាំ ពិនិត្យឃើញថា រថយន្តកុងតឺន័រទាំង ០៤គ្រឿងដឹកសាច់បង្កក ពិតប្រាកដមែន។
ប្រភពបន្តទៀតថា ក្រោយពីមន្ត្រីជំនាញឃាត់រថយន្តទាំង ០៤គ្រឿងនោះដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានកាត់ស៊ីលបើកទូរកុងតឺន័រ ពិនិត្យបានរកឃើញជើងមាន់បង្កកជាច្រើនពាន់កេះក្នុងទូរកុងតឺន័រ។

ប្រភពបន្តទៀតថា សមត្ថកិច្ចបានឃាត់ខ្លួន អ្នកបើកបរ ៤នាក់ទី១, ឈ្មោះផាតជាតិ កាន់អត្តសញ្ញាណបណ្ណ័លេខ ០៥០៨៦៤០៩៩ (០១) បើកកុងតឺន័រលេខ SZLU9415762 (40) ដែលមានលេខក្បាលឡាន ភ្នំពេញ 3E-7413។ ២-ឈ្មោះម៉ុំសូត្រ បើកកុងតឺន័រលេខ HMMU5490786(40) ស្លាកលេខភ្នំពេញ 3F-0648 ដោយមានអត្តសញ្ញាណបណ្ណ័លេខ០៩០៨២៥៨២។ ៣-ឈ្មោះសោមរិទ្ធី បើកកុងតឺន័រលេខ SZLU9430540(40) រថយន្តពាក់ស្លាកលេខភ្នំពេញ 3F-9610។ ឈ្មោះ សេង សុវណ្ណដេត បើកបរកុងតឺន័រលេខ HDMU5591398(40)រថយន្តពាក់ស្លាកលេខភ្នំពេញ 3B-6322 កាន់អត្តសញ្ញាណបណ្ណ័លេខ ០៩០៩១៨៩៤៧។

បើតាមចម្លើយសារភាព អ្នកបើកបររថយន្ត បានបញ្ជាក់ប្រាប់ថា ទំនិញសាច់បង្កកទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ឆ្លងដែនចូលមកចំណុចសូន្យនៃច្រកទ្វាព្រំដែនអន្តរជាតិក្រុងបាវិត រួចហើយបានផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យមកកម្ពុជា តាមមាត់ច្រកទ្វាព្រំដែនអន្តជាតិបាវិត ហើយដឹកទៅមាត់ច្រកទ្វាតំបន់ព្រំដែនដូងស្រុករមាសហែក។ ហើយទំនិញទាំងអស់នេះគឺជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។

បើតាមការអះអាងរបស់ឈ្មោះពេញ សារ៉េត ម្ចាស់ឡានកុងតឺន័រ ភេទប្រុសអាយុ ៤០ឆ្នាំ មានអស័យដ្ឋាននៅចោមចៅរាជធានីភ្នំពេញ បានប្រាប់សមត្ថកិច្ចថា ទំនិញទាំង ០៤កុងតឺន័រ មិនបានដាក់ឯកសារដឹកទំនិញមកជាមួយតាមឡានទេ ហើយរថយន្តនេះគឺមានទិសដៅទៅច្រកដូងបន្តទៀតមហាជនហួសចិត្តចេះឆ្លើយទីរួច ដឹកសាច់បង្កកចេញពីវៀតណាមចូលមកខ្មែរហើយដឹកចូលទៅវៀតណាមវិញ។

បើតាមលោក ហៀង ដារ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការខ្លែងបន្លំ (ក.ប.ប )ខេត្តស្វាយរៀងបានឲ្យដឹងថា នៅវេលាម៉ោង ២២ និង១៥នាទីយប់ថ្ងៃទី៣១មករា មន្ត្រី កបប និងមន្ត្រីពាក់ពន្ធ័ បានកាត់ស៊ីលកុងតឺន័រ ទាំង ០៤គ្រឿងមកត្រួតពិនិត្យលទ្ធផល៖ ១. កុងតឺន័រលេខ SZLU9430540(40) មានសីតណ្ហភាព -៥អង្សាសេ (ធៀបនិងស្តង់ដារ-១២អង្សាសេ)។ ២. កុងតឺន័រលេខ SZLU9415762 (40) មានសីតណ្ណហភាព -២,៩អស្សាសេ (បើធៀប និងស្តង់ដារ -១២អង្សាសេ)។ ៣. កុងតឺន័រលេខ HMMU5490786(40) មានសីតណ្ហភាព -៦ទៅ-៤អង្សាសេ (ធៀប និងស្តង់ដារ -១២អង្សាសេ)។ ៤.កុងតឺន័រលេខ HDMU5591398(40) មានសីតណ្ណហភាព ២,៥អង្សាសេ (ធៀបនឹងស្តង់ដារ -១២អស្សាសេ)។

ប្រភពបន្តថា ក្រោយពីបានធ្វើការពិសោធន៍ដោយរថយន្តចល័ត ម្ហូបអាហារ របស់ កបប ជាលទ្ធផលសំណាកជើងមាន់ ដែលបានដកចេញពីទូរកុងតឺន័រទាំង០៤នេះឃើញថា ពុំមានសារធាតុគីមីហាមឃាត់ FORMALIN ទេ។ ពាក់ព័ន្ធនឹងករណីនេះលោក ហៀង ដារ៉ា ប្រធាន (ក.ប.ប ) ខេត្តបានឲ្យដឹងថា សាច់បង្កក (ជើងមាន់) ចំនួនជាង ១០២តោន គឺត្រូវដុតកម្រេចចោលនៅថ្ងៃទី០៤កុម្ភៈ ឆ្នាំ ២០២៤នេះ៕





Theme images by Radius Images. Powered by Blogger.