អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កងរាជអាវុធហត្ថបន្ទាយមានជ័យ​ បញ្ជូនជនត្រូវចោទម្នាក់ ទៅសាលាដំបូង​ខេត្ត​អនុវត្តតាមនីតិវិធី​ ពី​បទធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​មានស្ថាន​ទម្ងន់​ទោស​ និងកាន់កាប់​ ឫដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត​ - Read News TV

កងរាជអាវុធហត្ថបន្ទាយមានជ័យ​ បញ្ជូនជនត្រូវចោទម្នាក់ ទៅសាលាដំបូង​ខេត្ត​អនុវត្តតាមនីតិវិធី​ ពី​បទធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​មានស្ថាន​ទម្ងន់​ទោស​ និងកាន់កាប់​ ឫដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត​

បន្ទាយមានជ័យ​÷ កាលពីវេលាម៉ោង២០និង៤០នាទី​ថ្ងៃ​ទី៣០​ ខែមករា​ ឆ្នាំ២០២៤​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ ឈឹម​ ប៊ុនឈឿម​ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុក​ភ្នំស្រុក ចុះអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ​ ៖​ ៣៥​ ព្រ.ទI"ឆ"/២៤​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ២០២៤​ របស់លោក​ ឆឹម​ ឫទ្ធី​ ចៅក្រម​ស៊េីបសួរ​ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ​។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹងថា ជនត្រូវចោទ ឈ្មោះ​ ណាន​ ឧត្តម​ ហៅ​ ដំ​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ អាសយដ្ឋាន​បច្ចុប្បន្ន​នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក​ ពី​បទ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​ស្ថាន​ទម្ងន់​ទោស​ និងកាន់កាប់​ ឫដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត​ ដែលប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៨ ខែសីហា​ ឆ្នាំ២០២៣​ នៅ​ចំណុច​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹងទៀតថា ជនត្រូវចោទក្រោយពីឃាត់ខ្លួន ត្រូវបានកម្លាំងជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនត្រូវចោទបច្ចុប្បន្នត្រូវបាន​ ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១​ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕








Theme images by Radius Images. Powered by Blogger.