អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ចបំបែកសំណុំរឿងករណីឃាតកម្មសម្លាប់នារីដែលមានផ្ទៃពោះ៥ខែម្នាក់ ប្លន់យកម៉ូតូ និងដុតបំផ្លាញសាកសពចោលនៅក្នុងព្រៃស្ថិតនៅក្នុងខេត្តកណ្តាល - Read News TV

សមត្ថកិច្ចបំបែកសំណុំរឿងករណីឃាតកម្មសម្លាប់នារីដែលមានផ្ទៃពោះ៥ខែម្នាក់ ប្លន់យកម៉ូតូ និងដុតបំផ្លាញសាកសពចោលនៅក្នុងព្រៃស្ថិតនៅក្នុងខេត្តកណ្តាល

កណ្តាល៖ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវចនសង្ស័យសម្លាប់ដោយរឹកកនឹងខ្សែអង្រឹង រួចចាក់សាំងដុតចោល ទាំងមានផ្ទៃពើចំពោះចំនួន៥ខែ។

សាកសពរបស់ជនរងគ្រោះត្រូវគេប្រទះឃើញនៅវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចតែមួយ ក្នុងព្រៃខាងជើងភូមិ ប្រហែល១១០០ម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្រោយប្រតិបត្តិការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភឹម រតនា ហៅ គាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនបុរសជាជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេនិងជនរងគ្រោះកន្លងមកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនលើកមកហើយ និងនៅថ្ងៃកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះមករួមភេទជាមួយគ្នានៅក្នុងផ្ទះ
សំណាក់មួយកន្លែងក្នុងខេត្តកណ្តាល ជនរងគ្រោះក៏ព្រមព្រៀងមកជួបដោយជិះមូតូមកដោយ
ខ្លួនឯង។ ក្រោយមកជនសង្ស័យបានធ្វើសកម្មភាព យកខ្សែអង្រឹងដែលត្រៀមទុកក្នុងហោប៉ៅខោ
ទាក់រឹកកជនរងគ្រោះ ពីក្រោយហើយទាញបង្វិលផ្កាប់មុខមិនឲ្យរើបម្រាស់ដាច់ខ្យល់ស្លាប់
ភ្លាមៗ រួចបានសាកសពរបស់ជនរងគ្រោះ ចូលទៅក្នុងព្រៃប្រហែល៣០ម៉ែត្រ ប្រមូលស្មៅ និងមែកឈើងាប់ៗក្បែរនោះគ្របពីលើ និងយកសាំងមកដុតសពជនរងគ្រោះ និងបានយកម៉ូតូ
ជនរងគ្រោះជិះគេចខ្លួនបាត់យកទៅលក់នៅភ្នំពេញតែម្តង ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ច បាន
ដកហូតវត្ថុតាងរួមមាន ម៉ូតូ Honda beat ស៊េរីឆ្នាំ២០២៣ និង ទូរស័ព្ទដៃម៉ាក IPhone 6មួយគ្រឿងជា
របស់ជនរងគ្រោះ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។


Theme images by Radius Images. Powered by Blogger.