អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក - Read News TV

ពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក

ព្រះវិហារ៖ ពិធីបួងសួងរំលឹកដល់ដួងព្រលឹងបុព្វបុរសខ្មែរ និងអបអរសាទររមណីយប្រាសាទកោះកេរ ត្រូវ​បាន​ចុះ​បញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក បានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង លោក​ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែល​ស្ថិត​ក្នុង​ស្រុកគូលែន ខេត្តព្រះវិហារ។

រមណីយដ្ឋានប្រាសាទកោះកេរ គឺជាសម្បត្តិវប្បធម៌រូបីទី៤ ដែលត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ រប​ស់​គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃ១៧ ខែ​កញ្ញា ឆ្នាំ២០២៣ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា, ក្រសួង​វប្បធម៌​ វិចិត្រសិល្បៈ និងអាជ្ញាធរជាតិព្រះវិហារ។

នេះជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា ដែល​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​ត្រូវ​បាន​ពិភព​លោក​ទទួលស្គាល់ និងបានចារឈ្មោះនៅក្នុងក្រាំងប្រវត្តិសាស្រ្តរបស់ពិភពលោក។

Theme images by Radius Images. Powered by Blogger.