អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពលរដ្ឋអាចដាក់ពាក្យស្នើសុំកែតម្រូវ និង មោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន នៅរដ្ឋបាលក្រុង-ស្រុក-ខណ្ឌឬនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម - Read News TV

ពលរដ្ឋអាចដាក់ពាក្យស្នើសុំកែតម្រូវ និង មោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន នៅរដ្ឋបាលក្រុង-ស្រុក-ខណ្ឌឬនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ថា ពលរដ្ឋអាចដាក់ពាក្យស្នើសុំកែតម្រូវ និង មោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន នៅរដ្ឋបាលក្រុង-ស្រុក-ខណ្ឌឬនៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ការបញ្ជាក់របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនេះធ្វើឡើងបន្ទាប់ពីមានការ លើកឡើង នូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តនានា ពាក់ព័ន្ធនឹងការកែ តម្រូវ សំបុត កំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយគាត់ជួបប្រទះការលំបាកក្នុងការ មកដាក់ពាក្យស្នើសុំកែតម្រូវ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការលើកឡើងរបស់អង្គភាពសារព័ត៌មាន ដើមអម្ពិល(DAP News) អាចធ្វើឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំអំពីទីកន្លែង ដែល អាចដាក់ពាក្យស្នើសុំកែតម្រូវ និង មោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ដែលតាម ការពិតមានផ្ដល់ជូនតាមរយៈរដ្ឋបាលក្រុង-ស្រុក-ខណ្ឌរួចទៅហើយ។ ការមកស្នើសុំកែតម្រូវនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺជាជម្រើសបន្ថែមលើទីតាំង ដែល មានស្រាប់ជូនបងប្អូនប្រជាពលរដ្ឋ ដូចបានបញ្ជាក់ខាងលើ៕






Theme images by Radius Images. Powered by Blogger.