អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្ដេច​ធិបតី​បញ្ជា​ឱ្យ​អាជ្ញាធរ​រាជធានី​ខេត្ត​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ - Read News TV

សម្ដេច​ធិបតី​បញ្ជា​ឱ្យ​អាជ្ញាធរ​រាជធានី​ខេត្ត​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​

សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ចេញ​សារ​សំឡេង​ពិសេស​ថ្មី​មួយ ដោយ​បាន​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​រាជធានី​ខេត្ត​ទាំង​២៥ យកចិត្តទុកដាក់ និង​ត្រៀម​ចុះ​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ខណៈ​ទឹកជំនន់​កំពុង​បង្ក​ផលប៉ះពាល់​ដល់​បណ្ដា​ខេត្ត​មួយចំនួន​។ សូម​ស្ដាប់​ប្រសាសន៍​សម្ដេច​នាយករដ្ឋមន្ត្រី​...

​សំឡេង​សម្ដេចនាយក​រដ្ឋមន្ត្រី​៖ 

គួរ​ជម្រាប​ថា ដោយសារតែ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃ​កន្លងមកនេះ បណ្ដាល​ឱ្យ​មាន​បរិមាណ​ទឹកភ្លៀង​ច្រើន​បង្ក​ឱ្យ​ផ្លូវទឹក​មួយចំនួន​ក្នុង​ភូមិសាស្ត្រ​មួយចំនួន​ដូចជា​៖ ខេត្ត​កោះកុង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​ប៉ៃលិន​មាន​ការកើនឡើង​ជា​បន្ត​បន្ទាប់​។ ក្រសួង​ធនធានទឹក ក៏​បាន​ណែនាំ​ឱ្យ​ប្រធាន​មន្ទីរ​នៅតាម​បណ្ដា​ខេត្ត​ទាំង​៥​ខាងលើ បង្កើន​ការយកចិត្តទុកដាក់​តា​មដា​ន​ស្ថានភាព​កម្ពស់​ទឹក និង​ផ្សព្វផ្សាយ​ឱ្យបាន​ទាន់​ពេលវេលា​៕

Theme images by Radius Images. Powered by Blogger.