អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឆេះផ្សាររោងគ្លឿ បណ្តាលឱ្យតូបអាជីវករ ៥០តូបជាង បានខូចខាតស្នើរទាំងស្រុង សរុបជាប្រាក់បាតថៃ ប្រហែល៥០លាន សុទ្ធសឹងតែជារបស់អាជីវករខ្មែរ លក់ដូរក្នុងផ្សារថៃ ជាប់ព្រំដែនកម្ពុជា -ថៃ (មានវីដេអូ) - Read News TV

ឆេះផ្សាររោងគ្លឿ បណ្តាលឱ្យតូបអាជីវករ ៥០តូបជាង បានខូចខាតស្នើរទាំងស្រុង សរុបជាប្រាក់បាតថៃ ប្រហែល៥០លាន សុទ្ធសឹងតែជារបស់អាជីវករខ្មែរ លក់ដូរក្នុងផ្សារថៃ ជាប់ព្រំដែនកម្ពុជា -ថៃ (មានវីដេអូ)

បន្ទាយមានជ័យ៖ ហេតុការណ៍អគ្គិភ័យឆាប់ឆេះតូបអាជីវករជាង៥០តូប នៅផ្សាររោងគ្លឿ ដែលជាផ្សារថៃ ជាប់ព្រំដែនកម្ពុជា នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងស្រុកអញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

បើតាម លោក ពេស យ៉ាស័ក្តិ អភិបាលរងក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ ចុះដល់ទីតាំង បានថ្លែងប្រាប់ថា៖ បើតាមរបាយការណ៍ពីអាជ្ញាធរថៃ អគ្គិភ័យឆាបឆេះតូបលក់ដូរក្នុងផ្សារខាងលើ ខូចខាតអស់តូបចំនួន៥៦តូប ដែលភាគច្រើនជាតូបអាជីវករខ្មែរ លក់កាបូប និងទ្រនាប់ជើងជជុះ ដែលម្ចាស់ភាគច្រើនបានត្រឡប់មកលំដ្ឋានខាងខ្មែរវិញ (ព្រឹកទៅល្ងាចមក ក្រុងប៉ោយប៉ែតវិញ ។


លោកបានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះនេះ បើតាមរប៉ាន់ស្មានរបស់អាជ្ញាធរថៃ ទំហំការខូចខាតខ្ទង់ប្រមាណ ៥០លាន បាត (លុយថៃ) ពីមូលហេតុ ដែលធ្វើមានអគ្គិភ័យដែលឆាបឆេះនេះមិនទាន់មាន ព័ត៌មានច្បាស់ការ ថាបណ្តាល មកពីអ្វីនៅឡើយ ព័ត៌មានបឋមអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។


បន្ទាប់ពីទទួលបានដំណឹង ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួលមូលដ្ឋានក្រុងប៉ោយប៉ែត បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទ និងជម្រាបដំណឹង ដោយឡាយផ្ទាល់ចូលរួមសោកស្តាយ ចំពោះអគ្គិភ័យដែលឆាបឆេះផ្សាររោងក្លឿប្រទេសថៃតែប៉ះពាល់ដែលតូបអាជីវករកម្ពុជាយើង ដែលទៅប្រកបមុខលក់ដូរនៅផ្សារថៃជាប់ព្រំដែនថៃ.កម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។


អាជីវករដែលជាម្ចាស់តូប បានអោយដឹងថា ៖ តូបដែលត្រូវបានអគ្គិភ័យឆាបឆេះនៅផ្សាររោងក្លឿប្រទេសថៃ ភាគច្រើនជាតូបអាជីវករខ្មែរ អ្នកលក់ដូរភាគច្រើនលក់ កាបូប ទ្រនាប់ជើងជជុះ កំរាលព្រុំ ពូកដេក ពួកគាត់ ភាគច្រើនត្រឡប់សំរាកនៅក្រុងប៉ោយប៉ែតវិញ ហើយមានតិចតួចណាស់ដែលដេកចាំតូបលក់អីវ៉ាន់ ដោយអាជីវករខ្មែរភាគច្រើនជួល និងទិញក្នុង១តូបតំលៃរាប់ម៉ឺន រាប់សែនបាតហើយ៕






Theme images by Radius Images. Powered by Blogger.