នៅចំពោះមុខបណ្តាថ្នាក់ដឹកនាំបណ្តាបក្សនយោបាយអាស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា អ្នកនយោបាយគ្រប់រូបត្រូវការទទួលខុសត្រូវដើម្បីសន្តិភាព
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ដល់បណ្តាគណបក្សនយោបាយអាស៊ី ថា "អ្នកនយោបាយគ្រប់រូបត្រូវការទទួលខុសត្រូវដើម្បីសន្តិភាព "។ សម្តេចធិបតី បានបញ្ជាក់ថា ប្រទេសទាំងអស់ត្រូវអនុវត្តន៍ នូវសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់ ចៀសវាងបង្កចលាចល ឈានដល់ការផ្លាស់ប្តូររបបដោយមិនមែនផ្លូវប្រជាធិបតេយ្យ។
នេះជាការថ្លែងរបស់នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាថ្លែងសុន្ទរកថាគន្លឹះ និងប្រកាសបើកមហាសន្និបាត ICAPP លើកទី១២ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីសង្រ្គាមនៅកម្ពុជាកន្លងទៅដែលបានបង្ហូរឈាមពលរដ្ឋខ្មែរដោយខ្មែរក្រហម ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកពីការចចារ ការយកជីវិតប្តូរយកសន្តិភាព និងការផ្សះផ្សាជាតិរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សន្តិភាពដែលកម្ពុជារកបានប្រមាណ២៦ឆ្នាំមកនេះ រំលឹកយើងពីទំហំដែលយើងទទួលបានដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចធិបតីបញ្ជាក់ថា កត្តានេះជំរុញយើងឲ្យមានឆន្ទះរក្សាបន្ត នូវសន្តិភាព៕





























Post a Comment