អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! នគរបាលក្រុងប៉ោយប៉ែត បើកប្រ​តិ​ត្តិ​ការ​បង្ក្រាប ​ក្លឹ​ប​កំសាន្ត​ យីហោ ស្តា​ស៊ី​ធី (Star City ) ឃាត់ខ្លួនបានមនុស្ស​ ​ប្រុស​-​ស្រី ជាង​១០០​នាក់​ - Read News TV

នគរបាលក្រុងប៉ោយប៉ែត បើកប្រ​តិ​ត្តិ​ការ​បង្ក្រាប ​ក្លឹ​ប​កំសាន្ត​ យីហោ ស្តា​ស៊ី​ធី (Star City ) ឃាត់ខ្លួនបានមនុស្ស​ ​ប្រុស​-​ស្រី ជាង​១០០​នាក់​

ខេត្តបន្ទាយមានជ័យ ៖ នគរបាលក្រុងប៉ោយប៉ែត ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះ​បង្ក្រាប​ក្លឹ​ប​កំសាន្ត​ យីហោ ស្តា​ស៊ី​ធី ( Star City ) ។

ប្រ​តិ​ត្តិ​ការ​បង្ក្រាប​ខាងលើ ឃាត់ខ្លួនបាន ​ខ្មែរ ​និង ​ជនបរទេស ​ប្រមាណ​១០០​នាក់ ក្នុង​នោះ មាន​ភ្ញៀវ ​និង ​អ្នកបម្រើ​នៅ​ក្នុង​ក្លិប​កម្សាន្ត​ស្តា​ស៊ី​ធី កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០២៤ នេះ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយ​ឃាត់ខ្លួន ​​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​យក​រថយន្ត​១៦​កៅអី ​របស់​សាលាក្រុង​ប៉ោយ​ប៉ែ​ត ដឹក​ជញ្ជូន​ទៅ​ទុក​នៅ​ទីបញ្ជាការដ្ឋាន​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨៩១​។

លោក​វរសេនីយ៍ទោ កែវ ដូ​ល អធិការរង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្លឹ​ប​កំសាន្ត​យីហោ​ស្តា​ស៊ី​ធី​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​ដឹក​បញ្ជូន​ចេញ​ទៅ​ដាក់​នៅ​ទីបញ្ជាការដ្ឋាន​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨៩១ និង​រង់ចាំ​បទបញ្ជា​ថ្នាក់លើ ដើម្បី​ធ្វើតេស្ត​រក​សារធាតុ​ញៀន ។

ប្រសិនជា​មាន​ប្រើប្រាស់​គ្រឿងញៀន​ នឹង​បន្ត​អនុវត្ត​តាម​ទៅ​តាម​ផ្លូវច្បាប់ រីឯ​អ្នក​មិន​ប្រើប្រាស់​គ្រឿងញៀន​នឹង​ត្រូវ​ដោះ​លែង​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

សូមរំលឹកផងដែរ កន្លងមកថ្មីៗនេះ ប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងចំពោះ KTV ជាច្រើនថា ” KTV ខ្លះគ្រាន់តែដាក់ស្លាកយីហោជា KTV តែប៉ុណ្ណោះ តែខាងក្នុងលួចប្រើប្រាស់គ្រឿងញៀន និងថ្នាំសប្បាយ គ្រប់ប្រភេទ " លោកមិនអោយមាននោះឡើយ គឺត្រូវតែបង្ក្រាប ៕











Theme images by Radius Images. Powered by Blogger.