អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! លទ្ធផលប្រឡង​បាក់ឌុបសម័យប្រឡង៖ ០៨ តុលា ២០២៤ ៖ បេក្ខជនជាប់ជាង១០ម៉ឺននាក់ និងនិទ្ទេស A ជាង២ពាន់នាក់ និង និទ្ទេស B ជិត១ម៉ឺន នាក់ - Read News TV

លទ្ធផលប្រឡង​បាក់ឌុបសម័យប្រឡង៖ ០៨ តុលា ២០២៤ ៖ បេក្ខជនជាប់ជាង១០ម៉ឺននាក់ និងនិទ្ទេស A ជាង២ពាន់នាក់ និង និទ្ទេស B ជិត១ម៉ឺន នាក់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ(បាក់ឌុប) 

បើតាមក្រសួងអប់រំ ​ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤នេះ បេក្ខជនប្រឡងជាប់សរុប ១០៦.៣៥១ នាក់ ត្រូវជា ៧៩,០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២.២១៦ នាក់, និទ្ទេស B ចំនួន ៩.៧០១ នាក់, និទ្ទេស C ចំនួន ២២.៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦.៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥.០៧៦ នាក់។

សូមជម្រាបជូនថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧.០៤០ នាក់ (ស្រី ៧៤.៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧.៦៨២ នាក់ (ស្រី ៥១.១៦៧ នាក់)។

បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់៕

ក្រសួងអប់រំ ​ បញ្ជាក់ថា ការប្រកាសលទ្ធផលនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត៕




Theme images by Radius Images. Powered by Blogger.