អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! តើគោលនយោបាយការបរទេសប្លុកអាស៊ានមានអ្វីប្រែប្រួលនៅពេលម៉ាឡេស៊ីធ្វើជាប្រធានប្តូរវេនក្នុងឆ្នំា២០២៥ខាងមុខ? - Read News TV

តើគោលនយោបាយការបរទេសប្លុកអាស៊ានមានអ្វីប្រែប្រួលនៅពេលម៉ាឡេស៊ីធ្វើជាប្រធានប្តូរវេនក្នុងឆ្នំា២០២៥ខាងមុខ?

អាស៊ាន៖ ខណៈប្រទេសម៉ាឡេស៊ីកំពុងតែត្រៀមរៀបចំខ្លួនឡើងកាន់តំណែងជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នំា២០២៥ខាងមុខនេះ។

កាលពីពេលថ្មីកន្លងទៅ គោលនយោបាយការបរទេសរបស់ខ្លួនហាក់មានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយបង្ហាញការចាប់អារម្មណ៍ទៅលើប្រទេសចិន និងរុស្ស៊ី ដែលអាចមើលឃើញថាជាសកម្មភាពសហប្រតិបត្តិការយ៉ាងសកម្មចំពោះប្រទេសទំាងពីរ និងប្លុកនៅក្នុងតំបន់។

ដោយយោងតាមក្រុមអ្នកតាមដានលើកិច្ចការនេះ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយប្រទេសសិង្ហបុរីថា ចំណុចនេះបង្កឱ្យមានក្តីកង្វល់ចេញពីសមាជិកអាស៊ានមួយចំនួន ហើយក៏ជាការធ្វើតេស្តសាកល្បងទៅលើសាមគ្គីភាពរបស់ប្លុកអាស៊ាននេះដែរ ប៉ុន្តែហាក់ទំនងជាមិនអាចធ្វើឱ្យមានការប្រែប្រួលលើភាពស្អិតរមួតនៅក្នុងសហគមន៍តំបន់មួយនេះបានទេ។

នៅក្នុងឋានៈជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នំា២០២៥ខាងមុខ ប្រទេសម៉ាឡេស៊ីអាចគេរំពឹងថា គ្រាន់តែជាការដើរតួជាពិធីកម្មច្រើនជាងការអនុវត្តជាក់ស្តែង ខណៈក្រុមអ្នកជំនាញការនយោបាយថ្នាក់តំបន់បានលើកឡើងបន្តទៀតថា គោលនយោបាយការបរទេសរបស់រដ្ឋបាលពុត្រាជ័យៈ(Putrajaya) កំពុងតែបន្តរឹតចំណងកាន់តែជិតស្និទ្ធជាមួយនឹងក្រុមប្រទេសប្លុកដែលគេហៅអក្សរកាត់ថា ប្រីកស៍ (BRICS) ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន ហើយនិងប្រទេសអាហ្វ្រិកខាងត្បូង។

ក្រុមអ្នកជំនាញការបានបន្ថែមទៀតថា ក្រុមប្រទេសទំាង៥ខាងលើនេះ កំពុងតែរះឡើងនូវថាមពលសេដ្ឋកិច្ចដែលមានជំហគំាទ្រប៉ាឡេស្ទីន គាប់ជួនពេលគ្នានៃការបន្តជម្លោះនៅក្នុងដែនដីហ្គាហ្សា ខណៈត្រូវគេមើលឃើញថា ហេតុការណ៍នៅទីនោះអាចជាការសាកល្បងលើសាមគ្គីភាពនៅក្នុងក្រុមប្រទេសជារដ្ឋសមាជិកអាស៊ានទំាងមូលផងដែរ។

នៅលើជ្រុងជំហរបស់ម៉ាឡេស៊ីវិញ នៅពេលធ្វើជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នំា២០២៥នោះ ចង់មិនចង់អាចជម្រុញឱ្យមានការតភ្ជាប់កាន់តែខ្លំាងរវាងអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រឬហៅកាត់ថា (GCC) រហូតឈានដល់មានជំនួបកំពូលរវាងអាស៊ាន និងជីស៊ីស៊ី(GCC)ផងដែរ៕









Theme images by Radius Images. Powered by Blogger.