អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ចហ្វីលីពីន ឆ្មក់ចូលទីតាំងឆបោកតាមប្រព័ន្ធអ៉ឺនធឺណិតមួយកន្លែង ឃាត់ខ្លួនមនុស្សជាង២៥០នាក់ - Read News TV

សមត្ថកិច្ចហ្វីលីពីន ឆ្មក់ចូលទីតាំងឆបោកតាមប្រព័ន្ធអ៉ឺនធឺណិតមួយកន្លែង ឃាត់ខ្លួនមនុស្សជាង២៥០នាក់

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីន បានឃុំខ្លួនមនុស្សជាង ២៥០នាក់ ដែលភាគច្រើនជាជនជាតិចិន នៅក្នុងការវាយឆ្មក់លើមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិត មួយកន្លែងក្នុងទីក្រុងម៉ានីល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។

ប៉ូលិស និងអាជ្ញាធរផ្សេងទៀតបានឆ្មក់ចូលអគារការិយាល័យ កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ដើម្បីស្វែងរក និងចាប់ខ្លួនមនុស្សជាច្រើន ជាមួយនឹងទូរស័ព្ទដៃរាប់រយគ្រឿង កុំព្យូទ័រ និងស៊ីមកាតក្នុងស្រុក និងអន្តរជាតិនេះបើយោងតាមគណៈកម្មការប្រឆាំងឧក្រិដ្ឋកម្មរបស់ប្រធានាធិបតី។ គណៈកម្មាការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទាំងនេះ គឺជានៃការឆបោកទាក់ទងនឹងស្នេហា ដោយអ្នកបោកប្រាស់ធ្វើពុតជាមានស្នេហាជាមួយជនរងគ្រោះ ដែលធ្វើអោយជនរងគ្រោះមានទំនុកចិត្តចំពោះពួកគេ ចុងក្រោយបានលួចលុយរបស់ពួកគេ»។


ការព្រួយបារម្ភជាអន្តរជាតិ កំពុងកើនឡើងជុំវិញមជ្ឈមណ្ឌលឆបោក ដោយប្រើប្រាស់វិធីសាស្រ្តស្រដៀងគ្នានៅតំបន់អាស៊ី ដែលជារឿយៗ ជនឆបោក បានបោកបញ្ឆោតជនរងគ្រោះជាច្រើននាក់ ឬបង្ខិតបង្ខំឱ្យជឿលើការផ្សព្វផ្សាយពីការជួញដូរ ឬបោះទុនប្រាក់។ កាលពីខែកក្កដា ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានហាមប្រាមគ្រប់ទម្រង់នៃប្រតិបត្តិករហ្គេមនៅក្រៅប្រទេស រួមទាំងអ្នកកាន់អាជ្ញាប័ណ្ណហ្គេមអ៊ីនធឺណិត បន្ទាប់ពីឧស្សាហកម្មល្បែងកម្សាន្ដ ត្រូវបានគេរកឃើញថា មានទំនាក់ទំនងនឹងការឆបោកផ្នែកហិរញ្ញវត្ថុ ការចាប់ជំរិត អំពើពេស្យាចារ ការជួញដូរមនុស្ស ការធ្វើទារុណកម្ម និងឃាតកម្ម។


ដោយឡែក ក្នុងការវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជនជាតិចិន ១៩០នាក់ តៃវ៉ាន់ ២នាក់ និងហ្វីលីពីន ៦២នាក់ត្រូវបានចាប់ខ្លួននៅការិយាល័យរបស់ក្រុមហ៊ុនមួយដែលមានឈ្មោះថា 3D Analyzer Information Technologies Inc។ 


យ៉ាងណាម៉ិញ ចំពោះជនបរទេសរាប់ពាន់នាក់នៅក្រុមហ៊ុនក្រៅច្បាប់ត្រូវអាជ្ញាធរទុកពេលឱ្យរយៈពេល ២ខែដើម្បីចាកចេញពីប្រទេសហ្វីលីពីន។ បើតាមមន្រ្តីគណៈកម្មាការនឹងទំនាក់ទំនងជាមួយបេសកកម្មចិន និងតៃវ៉ាន់ ដើម្បីជួយកំណត់អត្តសញ្ញាណ និងរៀបចំនិរទេសជនបរទេសផងដែរ។ ជាមួយគ្នានេះ ជន​ជាតិ​ហ្វីលីពីន​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ មានជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​នឹង​ត្រូវ​ចោទ​ប្រកាន់​នៅ​តុលាការ ដើម្បីអនុវត្តច្បាប់របស់ប្រទេសហ្វីលីពីន៕






Theme images by Radius Images. Powered by Blogger.