អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តម កែវ រ៉េមី អញ្ជើញចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ៥០០នាក់ និង ឧបត្ថម្ភជាសារុង ក្រមា ឆត្រ័ និងថវិកាចំនួន ៤ ០០០ ០០០រៀល ជូន ដល់គ្រូ ក្រុម ស.ស.យ.ក ក្រុមកាកបាតក្រហម ក្រុមនគរបាល និងកងរាជអាវុធហត្ថ - Read News TV

ឯកឧត្តម កែវ រ៉េមី អញ្ជើញចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ៥០០នាក់ និង ឧបត្ថម្ភជាសារុង ក្រមា ឆត្រ័ និងថវិកាចំនួន ៤ ០០០ ០០០រៀល ជូន ដល់គ្រូ ក្រុម ស.ស.យ.ក ក្រុមកាកបាតក្រហម ក្រុមនគរបាល និងកងរាជអាវុធហត្ថ

បាត់ដំបង៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡអញ្ជើញចែកសម្ភារសិក្សាដល់សិស្សា នុសិស្ស ៥០០នាក់ និង ឧបត្ថម្ភជាសារុង ក្រមា ឆត្រ័ និងថវិកាចំនួន ៤ ០០០ ០០០រៀល ជូន ដល់គ្រូ ក្រុម ស.ស.យ.ក ក្រុមកាកបាតក្រហម ក្រុមនគរបាល និងកងរាជអាវុធហត្ថ នៅស្រុកគាស់ក្រឡជាលើកទី២ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកគាស់ក្រឡ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញចុះចែកសម្ភារសិក្សាជូនដល់ក្មួយៗ សិស្សានុសិស្សចំនួន ៥០០នាក់ មកពីឃុំទាំង៦ទូទាំងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និង ឧបត្ថម្ភជាសារុង ក្រមា ឆត្រ័ និងថវិកាចំនួន ៤.០០០.០០០រៀល ជូនដល់គ្រូ ក្រុម ស.ស.យ.ក ក្រុមកាកបាតក្រហម ក្រុមនគរបាល និងកងរាជអាវុធហត្ថ។ ពិធីសំណេះសំណាល និងចែកសម្ភារសិក្សានេះត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់នូវការយកចិត្តទុកដាក់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងសេរីភាពទាំងឡាយរបស់កុមារ ជាពិសេសសិទ្ធិជាមូលដ្ឋានសំខាន់ទាំងបួនដែលកុមារត្រូវតែទទួលបានគឺ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួមការលើកកម្ពស់ និងការការពារកុមារ គឺជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តច្បាប់អន្តរជាតិនានា ជាពិសេសអនុសញ្ញាសិទ្ធិកុមារ និងពិធីសារបន្ថែម ការរៀបចំច្បាប់ គោលនយោបាយ និងវិធានការនានា សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ ដើម្បីរស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍសិទ្ធិជាមូលដ្ឋានរបស់កុមារ សេរីភាព ក៏ដូចជាសិទ្ធិផ្សេងៗទៀត អាចកើតមានទៅបានគឺដោយសារកត្តាសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

អំណោយទាំងនេះក៍ជាការជួយកាត់បន្ថយចំណាយ របស់មាតា បិតា ក្នុងការទិញសម្ភារៈសិក្សារបស់ កូនៗ ដែលនឹងត្រូវបើកបវេសនកាលនៅក្នុងខែវិច្ឆិកា ខាងមុខនេះ បានមួយចំនួនផងដែរ។ ឯកឧត្តមបានផ្តាំផ្ញើដល់ក្មួយៗ និងប្អូនៗសិស្សា នុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រដើម្បីឱ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ និងចៀសឱ្យផុតពីគ្រឿងញៀន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កែវ រ៉េមី ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ជូនដល់អាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមន្ត្រី មូលដ្ឋានស្រុកគាស់ក្រឡ និងបានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំស្រុក ដែលបានយកចិត្តទុក ដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកគាស់ក្រឡ។

នៅថ្ងៃដដែលនេះដែរ បន្ទាប់ពីចែកជូនសម្ភារសិក្សារួចមកឯកឧត្តមទេសរដ្ឋមន្រ្តីក៍បាន ដឹកនាំកិច្ចប្រជុំក្រុមការងារដើម្បីរៀបចំក្រុមលេខាធិការដ្ឋានថ្នាក់ស្រុក និងក្រុមបង្គោលថ្នាក់ឃុំដើម្បីរៀបចំរបាយការណ៍ និងរៀបចំវេទិកាសាធារណ:ផងដែរ៕


















Theme images by Radius Images. Powered by Blogger.