អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ខ្យល់កន្ទ្រាក់បោកផ្តួលផ្លាកប៉ាន់ណូផ្សាររាត្រីបាក់រលំសង្កត់រថយន្តទំនើប១គ្រឿងនៅក្រុងបាវិត - Read News TV

ខ្យល់កន្ទ្រាក់បោកផ្តួលផ្លាកប៉ាន់ណូផ្សាររាត្រីបាក់រលំសង្កត់រថយន្តទំនើប១គ្រឿងនៅក្រុងបាវិត

ស្វាយរៀង៖ ភ្លៀងផ្គរលាយឡំខ្យល់កន្ត្រាក់បាក់រលំសង្កត់ពីលើរថយន្តទំនើប១គ្រឿងជាប់ពីលើខណៈរថយន្តបើកបរចេញពីផ្សាររាត្រីបង្កឲ្យអ្នកនៅក្នុងរថយន្តភ័យស្លន់ស្លោបើកទ្វារត់យន្តចេញក្រៅ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១៦ឧសភា២០២៤នៅខាងមុខផ្សារតាត្រីស្ថិតនៅភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិតខេត្តស្វាយរៀង។

បើយាមសមត្ថកិច្ចឲ្យដឹងថា៖នៅមុនពេលកើតហេតុនោះផ្ទៃមេមានពពកខ្មៅលាយឡំផ្គររន្ទះនិងខ្យល់បោកបក់ខ្លាំងៗហ៊ុដីហើយគេឃើញមានរថយន្តទំនើបមួយគ្រឿងម៉ាកអាល់ហ្វាត ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ2CA-3366 បើកបរដឹកភ្ញៀវចេញពីផ្សាររាត្រី។

ប្រភពបានបន្តទៀតថាលុះមកដល់ចំណុចកើតហេតុខាងលើនោះស្រាប់តែប៉ាន់ណូផ្លាកយីហោផ្ដាររាត្រីបាក់ដួលរលំមកសង្កត់ចំពីលើដំបូលថយន្តតែម្តងបង្កឲ្យអ្នកធ្វើដំណើរក្នុងរថយន្តមានការភ័យខ្លាចនាំគ្នារត់រកកន្លែងមានសុវត្ថិភាព ខណៈភ្លៀងផ្គរខ្យល់កន្ត្រាក់យ៉ាងខ្លាំងបក់បោកគ្របមកលើក្រុងបាវិតទាំងមូល ហើយនៅតាមដងផ្លូវជាតិលេខ១ ក៏មានដួលរលំប៉ាន់ណូ ជាច្រើនផងដែរ៕





Theme images by Radius Images. Powered by Blogger.