អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! តាមរយៈផេកផ្លូវការរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានបង្ហោះលិខិតចំនួន៣ច្បាប់ របស់អង្គភាពចំនួន៣បានបដិសេធ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន - Read News TV

តាមរយៈផេកផ្លូវការរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានបង្ហោះលិខិតចំនួន៣ច្បាប់ របស់អង្គភាពចំនួន៣បានបដិសេធ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន

បន្ទាយមានជ័យ ៖ មួយរយៈចុងក្រោយនេះមានភាពច្របូកច្របល់ បែកធ្លាយរឿងបញ្ជីឈ្មោះមួយដែលគេស្គាល់ ថាជាឈ្មោះ អ្នកសារព័ត៌មាន ដែល អាខោនហ្វុកប៊ុក អាណាមិកមួយ យកទៅបង្ហោះសារធាណៈ ធ្វើអោយផ្អើល ដល់បងប្អូនសារព័ត៌មួយចំនួនយកទៅផ្សព្វផ្សាយបន្តដោយគ្មានប្រភពច្បាស់លាស់ និងមិនគ្រប់ជ្រុងជ្រោយ ។

ករណីនេះ ធ្វើអោយចលាចលផ្អើលដល់ម្ចាស់ឈ្មោះចំនួន៣នាក់គឺ ១.លោក សេង រាជសី,ប្រធានសមាគមមិត្តភាព អ្នកសារព័ត៌មានអាស៊ាន ,២.លោក សៅ នៅ ចាងហ្វាងខ្មែរ រីផត, ៣.លោក កុសល់ ភ្នាក់ងាររស្មីក្រុងតាខ្មៅ (លោក អ៊ុន ចាន់ ថា ចាងហ្វាងរស្មីក្រុងតាខ្មៅ ) បានធ្វើលិខិតបដិសេធចំពោះអាខោនហ្វេសប៊ុក ជនអនាមិក បានបង្ហោះមួលបង្កាច់ បង្ខួច វ៉ៃប្រហារ ចោទប្រកាន់ ឈ្មោះទាំង៣ខាងលើ ថាកាន់កញ្ចប់តាមក្លឹមកំសាន្ត នឹងតាម KTV ជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត ដោយគ្មាន មូលដ្ឋានច្បាស់លាស់ ។

បើតាម ផេកផ្លូវការរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានបង្ហោះលិខិតចំនួន៣ច្បាប់ របស់អង្គភាពចំនួន៣ អង្គភាពបដិសេធ ដើម្បីបញ្ជាក់ ពីភាពស្អាតស្អំរបស់ខ្លួនដូចមាននៅក្នុងលិខិត។

គួរបញ្ជាក់ផងដែរ៖ ឯកឧត្តម នេត្រ ភក្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកាវីដេអូ និងអ្នកសរសេរប្លុកមួយចំនួន ជាពិសេសក្រុម MMO សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងការផលិតខ្លឹមសារដោយមិនត្រូវគិតត្រឹម តែការទាក់ទាញយកចំនួន Likes ; Shares, views ដើម្បីបានប្រាក់ឡើយ,ប៉ុន្តែត្រូវឈរលើមូលដ្ឋានវិជ្ជាជីវៈ ការគោរពនូវសិទ្ធិឯកជនរបស់បុគ្គល និងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងការបង្កចលាចល និងភាពវឹកវរដោយសារតែការចង់បានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឬតិកតុក របស់ខ្លួន។

ទាក់ទិននឹងការផ្សាព្វផ្សាយខាងលើមិនមានសក្ខីកាម មុំចាប់ជ្រុងមិនគ្រប់ជ្រុងជ្រោយ បង្ហោះមួលបង្កាច់ បង្ខួច វ៉ៃប្រហារ ចោទប្រកាន់ទៅលើអ្នកដ៏ទៃដែលនេះមិនមែនជាតម្លៃរបស់អ្នកសារព័ត៌មាននោះឡើយ ។ សូមបែងចែករវាង សារព័ត៌មានប្រជាជន និងសារព័ត៌មានអាជីព អោយដាច់ពីគ្នា ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕







Theme images by Radius Images. Powered by Blogger.