មួយខែជាង ថៃចាប់ពលករខ្មែរធ្វើការខុសច្បាប់នៅថៃ ហើយបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជិត៨០០នាក់
បន្ទាយមានជ័យ ៖ រយៈពេល១ខែកន្លះ ភាគីថៃចាប់ពលករខ្មែរធ្វើដោយខុសច្បាប់នៅប្រទេសថៃ បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជិត៨រយនាក់ រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ។
លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា ៖ រយៈពេល១ខែកន្លះនៅខែមេសា និងខែឧសភា ឆ្នាំ២០២៤ ភាគីថៃដែលចាប់ពលករខ្មែរដែលធ្វើការដោយខុសច្បាប់ នៅប្រទេសថៃ ត្រូវបានបញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលក្រុមការងារទទួលមានចំនួន៧៥៦នាក់ ស្រី២៦១នាក់ ។
លោកបានបញ្ជាក់ថា ៖ ក្រោយភាគីថៃចាប់បញ្ជូនពលករខ្មែរបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុមការងារទទួលបានសាកសួរព័ត៌មានបានប្រាប់ថា ពួកគាត់បានទៅធ្វើការនៅប្រទេសថៃ តាមរយៈមេខ្យល់ដែលជូនឆ្លងដែនទៅរកការងារធ្វើ តាមរយៈមេខ្យល់ម្នាក់យកលុយពី៥.០០០បាត់ទៅ៦.០០០បាត ហើយជូនទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់លួចលាក់ធ្វើការងារភាគច្រើនជាកម្មករសំណង់ ។
លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា ៖ ក្រោយទទួលពលករខ្មែរដែលភាគីថៃចាប់បញ្ជូនតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតបានណែនាំអោយឈប់ចាញ់បោកមេខ្យល់ទៅធ្វើការដោយខុសច្បាប់ត្រូវទៅធ្វើការងារនៅប្រទេសថៃ ដោយស្របច្បាប់តាមរយៈក្រុមហ៊ុនការពារសុវត្ថិភាព ៕








Post a Comment