អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកបណ្ឌិត ទូច វណ្ណៈ នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពលោកយាយរបស់លោក ប៉ែត ចាន់រដ្ឋា - Read News TV

លោកបណ្ឌិត ទូច វណ្ណៈ នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពលោកយាយរបស់លោក ប៉ែត ចាន់រដ្ឋា

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានអញ្ជើញដឹកនាំក្រុមការងារសមាគម គោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឈឹម នារី ត្រូវជាលោកយាយបង្កើតរបស់លោក ប៉ែត ចាន់រដ្ឋា អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ចំនួន ២ ១៦០ ០០០(ពីរលាន ដប់ប្រាំមួយម៉ឺនរៀល) និងលិខិតរំលែកមរណទុក្ខ ចូលរួមពិធីបុណ្យសពឧបាសិកា ឈឹម នារី ផងដែរ៕







Theme images by Radius Images. Powered by Blogger.