អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កូនសិស្សជំនិតរបស់ព្រះអង្គច័ន្ទមុន្នីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ - Read News TV

កូនសិស្សជំនិតរបស់ព្រះអង្គច័ន្ទមុន្នីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ

កំពង់ឆ្នាំង៖ កូនសិស្សជំនិតរបស់ព្រះអង្គច័ន្ទមុន្នី ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងកំពង់ឆ្នាំង ចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ ទៅលើយុវតីរងគ្រោះវ័យ១៦ឆ្នាំ។ នេះបើយោងតាមការផ្សព្វផ្សាយ នៅលើផេក​ផ្លូវការមូលដ្ឋានអាវុធហត្ថលក្រុងកំពង់ឆ្នាំង ។

ជនសង្ស័យឈ្មោះ ដួងច័ន្ទ រតនៈ ភេទប្រុស អាយុ៣១ រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ជននេះត្រូវកម្លាំងអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការអាវុធហត្ថក្រុងកំពង់ឆ្នាំង ចុះទៅឃាត់ខ្លួនកាលពីវេលាម៉ោង១៧ និង២០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះមានទីលំនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងត្រូវបានជនសង្ស័យ ឆាតហៅឲ្យទៅលេងផ្ទះរបស់ខ្លួន នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ហើយបានធ្វើសកម្មភាពចាប់រំលោភបានសម្រេចតែម្តង ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កំពុងអនុវត្តតាមនីតិវីធី៕

Theme images by Radius Images. Powered by Blogger.