លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តាមរយៈហ្វេកប៊ុករបស់លោកចេញសារបដិសេធចំពោះតេឡេក្រាម ឈ្មោះ Sary យករូបលោកទៅតាំងជា Profile
លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តាមរយៈហ្វេកប៊ុករបស់លោកចេញសារបដិសេធចំពោះតេឡេក្រាម ឈ្មោះ Sary យករូបលោកទៅតាំងជា Profile ដូចខាងក្រោម៖
សារបដិសេធចំពោះតេឡេក្រាម ឈ្មោះ Sary ដែលបានប្រើរូបថតរបស់ខ្ញុំ!
នៅមុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ បានទទួលដំណឹង និងរូបភាពពីបងប្អូនយើងម្នាក់ ដោយគាត់ឃើញតេឡេក្រាមមួយឈ្មោះ “Sary” បានប្រើរូបថតរបស់ខ្ញុំ ក្នុងប្រូហ្វាក់។ ជាងនេះទៅទៀត តេឡេក្រាមឈ្មោះ Sary នោះ កំពុងធ្វើសកម្មភាពក្នុងគ្រុបតេឡេក្រាមវិនិយោគសាច់ប្រាក់ទៀតផង។
ជាមួយគ្នានេះ ខ្ញុំសូមឱ្យម្ចាស់តេឡេក្រាម ឈ្មោះ “Sary” បញ្ឈប់ជាបន្ទាន់ចំពោះការយករូបថតរបស់ខ្ញុំ ទៅដាក់ក្នុងប្រូហ្វាល់របស់ខ្លួន ទោះក្នុងបំណងអ្វីក៏ដោយ។
ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជូនថា សម្រាប់តេឡេក្រាមផ្លូវការរបស់ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ មានតែមួយប៉ុណ្ណោះ និងមានឈ្មោះថា “Touch Vannak” ដោយប្រើលេខទូរសព្ទ (+855 70 855 456) ព្រមទាំងមានសញ្ញាប៊្លូធីចពីក្រោយឈ្មោះថែមទៀតផង។
អាស្រ័យហេតុនេះ សូមពុកម៉ែ បងប្អូនសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការភាន់ច្រឡំ ឬចាញ់បោកជនខិលខូចដោយប្រការណាមួយនោះ៕ សូមអរព្រះគុណ និងសូមអរគុណ



Post a Comment