អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ភ្ញៀវទេសចរ បានដើរកម្សាន្តនៅទូទាំងប្រទេស សរុបជាង ១៣លាននាក់ - Read News TV

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ភ្ញៀវទេសចរ បានដើរកម្សាន្តនៅទូទាំងប្រទេស សរុបជាង ១៣លាននាក់

ភ្នំពេញ៖ របាយការណ៍ស្ថិតិទេសចរណ៍បានឱ្យដឹងថា​ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ ដែលបានធ្វើដំណើរទៅលេងកម្សាន្តនៅទូទាំង ២៥ខេត្ត-ក្រុង មានចំនួនសរុបជាង ១៣លាន ២៧ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួនសរុបជាង ៨ម៉ឺននាក់។

របាយការណ៍ស្ថិតិទេសចរណ៍ បានឲ្យដឹងទៀតថា គោលដៅទេសចរណ៍នៅរាជធានីភ្នំពេញ គឺទេសចរជាតិមានចំនួន ៧៧៧.៥៨៥នាក់ និងទេសចរអន្តរជាតិ មានចំនួន ១៤.៧៦៦នាក់។ រីឯតំបន់វប្បធម៌ រួមមានខេត្តកំពង់ធំ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងសៀមរាប មានភ្ញៀវទេសចរជាតិសរុបជាង ១លាន ២សែននាក់ និងទេសចរអន្តរជាតិ ១៣.៨៥២នាក់។

ចំណែក តំបន់ឆ្នេរ រួមមានខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកែប និងខេត្តកោះកុង មានភ្ញៀវទេសចរជាតិសរុបជាង ១លាន ៥សែននាក់ និងទេសចរអន្តរជាតិ ១៨.៧០៧នាក់។ តំបន់អេកូទេសចរណ៍ រួមមាន ខេត្តក្រចេះ, ខេត្តមណ្ឌលគីរី, ខេត្តរតនគីរី និងខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរជាតិសរុបជាង ១០ម៉ឺននាក់ និងទេសចរអន្តរជាតិ ១.៥៧០នាក់។
ព្រមជាមួយគ្នានោះដែរ តំបន់បាត់ដំបង រួមមានខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរជាតិសរុបជាង ២លាន ២សែននាក់ និងទេសចរអន្តរជាតិ ១៨.៣៨៤នាក់។ ម្យ៉ាងវិញទៀត តំបន់ផ្សេងៗ រួមមាន កំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល, ព្រៃវែង, ស្វាយរៀង, តាកែវ និងត្បូងឃ្មុំ មានភ្ញៀវទេសចរជាតិសរុបជាង ៧លាន ៤សែននាក់ និងទេសចរអន្តរជាតិ ១៤.៤៦៦នាក់៕


























Theme images by Radius Images. Powered by Blogger.