អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ថ្នាក់ដឹកនាំប្រធានអង្គភាព និងជាចាងហ្វាងសារព័ត៌មានចំនួន២៦អង្គភាព នៅក្រុងប៉ោយប៉ែត ចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបង្កើត “ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយក្រុងប៉ោយប៉ែត " - Read News TV

ថ្នាក់ដឹកនាំប្រធានអង្គភាព និងជាចាងហ្វាងសារព័ត៌មានចំនួន២៦អង្គភាព នៅក្រុងប៉ោយប៉ែត ចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបង្កើត “ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយក្រុងប៉ោយប៉ែត "

បន្ទាយមានជ័យ៖  ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានចំនួនម្ភៃ២៦ បានចុះអនុស្សារណៈ យោគយល់គ្នា សម្រាប់ជាមូលដ្ឋាន ត្រីវិស័យ និងជាក្រមប្រតិបត្តិរបស់សម្ព័ន្ធភាព ដោយបាន ឱ្យ ឈ្មោះ កិច្ចសហការនេះថា (ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយក្រុងប៉ោយប៉ែត ) ។

តាមសេចក្តីប្រកាសព័ត៌មាន អង្គភាពសារព័ត៌មាន ចំនួន ២៦  ជា ឯកច្ឆ័ន្ទចងសម្ព័ន្ធភាព ដើម្បី សហការរួមគ្នា បំពេញ តួនាទីភារកិច្ច ដែលអាច រួមចំណែកបម្រើ  ដល់ផលប្រយោជន៍សហគមន៍ អ្នកសារព័ត៌មាន នៅកម្ពុជា និង បម្រើដល់ ឧត្តម ប្រយោជន៍ជាតិ។

បេសកកម្មនៅថ្ងៃខាងមុខ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយក្រុងប៉ោយប៉ែត នឹងផ្តោតលើការពង្រឹងតួនាទី សារព័ត៌មាន ការតម្រង់ទិស ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង មនោគមន៍វិជ្ជា ការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព អ្នកសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន ការផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញ ឱ្យគ្នាទៅវិញ ទៅ មកដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។

ខ្លឹមសារសំខាន់ៗដែលអង្គប្រជុំទទួលសម្រេចឯកភាព

ពាក្យស្លោក ( រួមគិត រួមធ្វើ រួមការពារ )

១-ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង មនោគមន៍វិជ្ជា ចូលរួមថែរក្សាសុខសន្តិភាព នឹងអោយតម្លៃព័ត៌មានពិត 

២-ត្រូវរក្សាខ្លឹមសារឯកជនភាពក្រុមមិនអោយបែកធ្លាយ (ករណីបែកធ្លាយសមីខ្លួនមានសិទ្ធចំណាត់ការតាមច្បាប់ជាធរមាន)

៣-រួមគ្នា គៀងគរ ពាណិជ្ជករ ចូលរួមចុះអនុស្សារណៈ ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនក្រុម និងអង្គភាព

៤-ពង្រឹងតួនាទីសារព័ត៌មាន ការតម្រង់ទិស ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន 

៥-ពិគ្រោះពិភាក្សាយោបល់អោយគ្នាទៅវិញទៅមក រកដំណោះស្រាយបញ្ហាប្រឈប ចំពោះមុខ

៦-ត្រូវមានទំនាក់ទំនងល្អ មានបដិសណ្ឋាកិច្ច កិច្ចសហប្រតិបត្តការណ៍ ជាមួយថ្នាក់ដឹកនាំអាជ្ញាធរដែនដី

៧-បណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព អ្នកសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន 

៨-ផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញ ឱ្យគ្នាទៅវិញ ទៅ មកដោយឈរលើ គោលការណ៍ស្ម័គ្រចិត្ត

៩-គៀងគរ សមាជិកថ្មី ដែលស្របតាមលក្ខ័ណ មានអាជ្ញាប័ណ្ណ ឯកសារអន្តរក្រសួង លើវិស័យព័ត៌មានក្នុងមូលដ្ឋាន

១០-គៀងគរ សប្បុរសជន ចូលរួមធ្វើមនុស្សធម៌ ក្នុងសង្គម 

គួរបញ្ជាក់ផងដែរ ការបង្កើត “ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយក្រុងប៉ោយប៉ែត " គឺមានអាយុកាល២ឆ្នាំហើយ បើគិតមកទល់ពេលនេះ ក្រុមនេះទទួលបានសមិទ្ធផលជាច្រើនក្នុងការចួលរួម អភិវឌ្ឍន៍សង្គមជាតិ ជាពិសេសនៅក្នុងមូលដ្ឋាន៕



















 



Theme images by Radius Images. Powered by Blogger.