អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ជនជាតិដើមភាគតិច ជង បង្កើតកម្មវិធីចាប់ត្រី នៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងតំបន់អារ៉ែង ស្រុកថ្មបាំង - Read News TV

ជនជាតិដើមភាគតិច ជង បង្កើតកម្មវិធីចាប់ត្រី នៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងតំបន់អារ៉ែង ស្រុកថ្មបាំង

កោះកុង៖ ថ្វីបើជនជាតិដើមភាគតិច ជង មានកំណើតនៅតាមតំបន់ភ្នំ ក៏ពិតមែន តែជារៀងរាល់ឆ្នាំមេសហគមន៍របស់គេ តែងតែបង្កើតកម្មវិធីចាប់ត្រី នៅត្រពាំង បប៊ុសតូច ដែលស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋ ចូលរួមទូទាំងស្រុកថ្មបាំង។

នៅថ្ងៃចុងសប្តាហ៍ ដើមខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋឃុំជំនាប់ បានរៀបចំកម្មវិធីចាប់ត្រី នៅត្រពាំង បប៊ុសតូច បានបន្តធ្វើកម្មវិធីនេះដូចឆ្នាំកន្លងទៅ ព្រោះថាការរៀបចំកម្មវិធីនេះ គឺជាការទាក់ទាញភ្ញៀវទេសចរណ៍មកពីតំបន់ឆ្ងាយ បានឃើញនិងស្វែងយល់ពីប្រពៃណី ទំនៀមទំលាប់ជីវភាពរស់នៅរបស់ជនជាតិដើម ជង ដែលស្ថិត នៅតំបន់អារ៉ែងស្រុកថ្មបាំង ខេត្តកោះកុង ដែលរស់នៅជាសហគមន៍។

ក្រោយកម្មវិធីចាប់ត្រីបានបញ្ជប់យ៉ាងសប្បាយរីករាយ មេសហគមន៍ជនជាតិដើមភាគតិច ជង ផ្សារភ្ជាប់នូវកម្មវិធី សេនអារក្សអ្នកតាព្រៃភ្នំ អារក្សក្រពើព្រៃភ្នំ តាមទម្លាមទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិច ជង នៅតំបន់ជួរភ្នំក្រវាញកណ្តាល ដោយមានការចូលរួមពីក្រសួង មន្ទីរ ពាក់ព័ន្ធ។

បើតាមលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកោះកុង លើកឡើងថា ការធ្វើពិធីសេនអារក្សអ្នកតាព្រៃភ្នំ និងអារក្សក្រពើព្រៃភ្នំ ពោលគឺបានកើតមានជាយូរលង់ណាស់មកហើយ ។ដើម្បីរក្សាប្រពៃណីទំនៀមទំលាប់នេះ ឲ្យនៅសុខសាន្តគង់វង្សលុះអនាគត់ ប្រជាពលរដ្ឋជនជាតិដើមភាគតិចជង តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីសុំសេចក្តីសប្បាយ សំរាប់ការរស់របស់គេជាសហគមន៍។គិតមកដល់ពេលនេះ ជនជាតិដើមភាគតិច ជង មានការកើនឡើងដល់ទៅប្រាំ សហគមន៍៕










Theme images by Radius Images. Powered by Blogger.