អាវុធហត្ថបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ១នាក់ ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស
បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង១១និង១២នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដឹកនាំដោយលោករវសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សូយ សារី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ព្រមទាំងដកហូតវត្ថុតាងរួមមាន១-កាំបិតខ្វែវដងឈើប្រវែង៦៣ សង់ទីម៉ែត្រ ចំនួន០១ដើម,២-កាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ប្រវែង២៩សង់ទីម៉ែត្រ ចំនួន០១ដើម។ ការចុះឃាត់ខ្លួនជនសង្ស័យខាងលេី យោងតាមពាក្យបណ្ដឹងឈ្មោះ ហូ ស្រីភូត ហៅ កយ ភេទស្រី អាយុ៤២ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ន ភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោករវសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យខាងលើបានយកកាំបិតខ្វែវ និងកូន កាំបិតចុងស្រួចកាប់ និងចាក់ទៅលើជនរងគ្រោះឈ្មោះ លឿង សាលៀង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបន្ទាយឆ្មាខាងលិច ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមិនដឹងមូលហេតុបណ្ដាលឱ្យរងរបួសចំនួន០៣កន្លែង គឺត្រូវចំផ្ទៃមុខចំនួន០១កន្លែង(របួសធ្ងន់), ចំក្រោមក្លៀកខាងស្តាំចំនួន០១កន្លែង និងត្រូវចំកដៃខាងស្ដាំចំនួន០១កន្លែង។


Post a Comment