អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រសួងសុខាភិបាល ប្រកាសពីការរក​ឃើញជំងឺអុតស្វា ១ករណីទៀត - Read News TV

ក្រសួងសុខាភិបាល ប្រកាសពីការរក​ឃើញជំងឺអុតស្វា ១ករណីទៀត

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រសួងសុខាភិបាល បានប្រកាសពី​ការរកឃើញ​ជំ​ងឺអុតស្វា ១ករណីបន្ថែមទៀត នៅប្រទេស​កម្ពុជា​ កើតលើបុរសម្នាក់ ដែលបានដាក់ឱ្យ​ព្យាបាល​ នៅមន្ទីរពេទ្យត្រឹមត្រូវ​។ ដូច្នេះ​សរុបជំងឺអុតស្វា ឬហៅកាត់ថា អឹមផក ( Mpox ) នៅកម្ពុជា មានចំនួន ៥ករណីហើយ​។

ក្រសួងសុខាភិបាល បានប្រកាសថា ករណីជំងឺអុតស្វា ១ករណីថ្មីនេះ ត្រូវបាន​វិទ្យាស្ថានជាតិ​សុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ប្រកាសលទ្ធផល​ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤​។

Theme images by Radius Images. Powered by Blogger.