អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កងកម្លំាងសន្តិសុខជាតិឥណ្ឌា បាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ជាកសិករក្នុងដំណើរមកកាន់រដ្ឋធានីញ៉ូវដេល្លី ទាមទារឱ្យតម្លើងតម្លៃកសិផល - Read News TV

កងកម្លំាងសន្តិសុខជាតិឥណ្ឌា បាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ជាកសិករក្នុងដំណើរមកកាន់រដ្ឋធានីញ៉ូវដេល្លី ទាមទារឱ្យតម្លើងតម្លៃកសិផល

ឥណ្ឌា៖ កងកម្លំាងសន្តិសុខជាតិឥណ្ឌាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងគោលដៅដើម្បីបំបែកហ្វូងបាតុករជាក្រុមប្រជាកសិករ ដែលបានធ្វើការជួបជុំតវ៉ាឈានចូលថ្ងៃទី២ហើយកាលពីរសៀលថ្ងៃពុធ។

តាមបណ្តាញផ្សព្វផ្សាយអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍បន្ថែមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការបំបែកហ្វូងបាតុករជាកសិកររាប់សិបពាន់នាក់នោះ ក៏ព្រោះតែពួកគេរុលសម្រុកចូលមកកាន់រដ្ឋធានីញូវដេល្លី ដោយភ្ជាប់មកជាមួយនូវគ្រឿងចក្រ និងឧបករណ៍កសិកម្មដើម្បីទាមទារសូមឱ្យរដ្ឋការក្រុងញូវដេល្លីជួយតម្លើងនូវតម្លៃទិន្នផលរបស់ពួកគេដែលប្រឹងប្រែងធ្វើយ៉ាងលំបាកនោះ។

តាមប្រព័ន្ធផ្សព្វផ្សាយជាតិឥណ្ឌាដដែលបានឱ្យដឹងបន្តទៀតថា ក្រុមអ្នកតវ៉ាទំាងអស់នោះបានព្យាយាមធ្វើដំណើរតាមរថយន្តកំាមីញ៉ុងខ្លះ តាមមធ្យោបាយដទៃខ្លះ ដោយភ្ជាប់នឹងស្បៀងអាហារសម្រាប់បរិភោគខ្លះ ហើយខ្លះទៀតមានឧបករណ៍កសិកម្ម ដោយភ្ជាប់នឹងផ្ទំាងសំណេរដែលមានន័យថា “តោះពួកយើង ! ទៅកាន់ទីក្រុងញូវដេល្លី”។

ស្ថិតនៅក្នុងស្ថានការណ៍ចំពោះមុខបែបនេះ ក្រុមមន្ត្រីអាជ្ញាធរបានពង្រាយកម្លំាងដើម្បីរក្សាសន្តិសុខគ្រប់ច្រកដែលមានមុខចូលមកកាន់រដ្ឋធានីញូវដេល្លី មានការត្រៀមបង្ការកងកម្លំាងបង្រ្កាបកុប្បករជាច្រើនរយនាក់ផ្សេងទៀត។

ដោយឡែកតំបន់ចែកព្រំដែនរវាងរដ្ឋប៉ាន់ចាប(Punjab) និងរដ្ឋហារីយ៉ាណា(Haryana)វិញ ស្ថិតនៅដែនដីភាគខាងជើងប្រទេសឥណ្ឌាឯណោះវិញតាមសេចក្តីរាយការណ៍បានឱ្យដឹងនៅព្រឹកនេះដែរថា កម្លំាងសន្តិសុខបានបន្ទុចបង្អាក់ក្រុមកសិករទំាងអស់នោះ ដែលគេបានបណ្តាក់គ្នាក្នុងចម្ងាយផ្លូវប្រមាណជិត២០០គីឡូម៉ែត្រឯណោះ។

គេសង្កេតឃើញនៅតាមដងផ្លូវចូលមកកាន់ក្រុងញូវដេល្លី ក្រុមប្រជាកសិករបានបន្លឺសម្លេងថា “ពួកយើងនឹងមិនល្ងង់នោះទេ អ្នករដ្ឋាភិបាលនិយាយថា ម៉េចក្នុងកិច្ចសន្យា ប៉ុន្តែពេលនេះ ដំណោះស្រាយហាក់យឺតយូរចំពោះការសន្យារបស់ខ្លួន”។

ចំណែកឯរដ្ឋមន្រ្តីក្រសួងកសិកម្មលោកអរជូន ម៉ុនទៈ(Arjun Munda)វិញបាននិយាយថា រដ្ឋាភិបាលបានធ្វើការអំពាវនាវសូមឱ្យប្រជាកសិករចូលមកតុចរចារកដំណោះស្រាយ។ រដ្ឋមន្ត្រីរូបនេះបានបន្តទៀតថា រដ្ឋាភិបាលនឹងនៅតែបន្តប្រឹងប្រែងដើម្បីនិយាយជាមួយនឹងក្រុមប្រជាកសិករក្នុងន័យស្ថាបនា និងប្រកបដោយភាពវិជ្ជមាន។

ងាកទៅមើលក្រុមសហជីពកសិករដ៏មានឥទ្ធិពល ហើយធ្លាប់មានការភ្ជាប់ទំនាក់ទំនងជាមួយនឹងគណបក្សរបស់លោកនាយករដ្ឋមន្រ្តីនរិន្រ្ទ មុឌី បានលើកឡើងកាលពីថ្ងៃពុធ ដោយបានច្រានចោលការលើកឡើងរបស់ក្រុមកសិករលើការទាមទារឱ្យមានការតម្លើងតម្លៃទិន្នផលកសិកម្ម។

ដោយសារតែមានការតវ៉ាខ្លំាងពីសំណាក់ប្រជាកសិករឥណ្ឌានៅក្នុងរដ្ឋហារីយ៉ាណា(Haryana) ភាគខាងជើងប្រទេសនោះ ប្រព័ន្ធអិនធឺណែតនៅលើទូរស័ព្ទដៃត្រូវគេផ្អាកជាបណ្តោះអាសន្នសិនរហូតឈានចូលដល់រាត្រីថ្ងៃព្រហស្បតិ៍នេះ៕






Theme images by Radius Images. Powered by Blogger.