អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលគម្រោងប្រព័ន្ធប្រឡាយធំរំដោះទឹក និងស្តារអាង៣កន្លែងក្នុងខេត្តបន្ទាយមានជ័យ (មានវីដេអូ)
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួនអភិបាលរងខេត្ត លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានអញ្ជើញចុះពិនិត្យគម្រោងប្រឡាយរំដោះទឹកជំនន់ និងអាងស្តុបទឹកទុកក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ចំនួន៣ទីតាំងធំ ដែលគ្រឿងចក្រ ក្រុមការងារបច្ចេកទេសកំពុងមមាញឹកធ្វសកម្មភាពការងារកសាង នៅរសៀលថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងឱកាសអញ្ជើញចុះពិនិត្យការងារនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា គម្រោងដែលបានកំពុងដំណើរការកសាងនេះមាន ការសិក្សាយ៉ាងហ្មត់ចត់រយៈពេលប្រមាណជាង១០ឆ្នាំមក
ពីថ្នាក់ក្រសួង ក្រុមការងារអន្តរក្រសួង ថ្នាក់ខេត្ត ស្រុកឃុំ និងភូមិ ដោយមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋមានផលប៉ះពាល់លើគម្រោង បានដោះស្រាយផលប៉ះពាល់ឈានដល់ការដំណើរមកទល់ថ្ងៃនេះបានលទ្ធផលជាផ្លែផ្កាបណ្តើៗហើយ។
គម្រោងស្តារប្រឡាយរំដោះទឹកជំនន់ និងស្តារអាងបុរាណនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភបាល ដែលកាលពីអាណត្តិមុនមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រី នឹងបន្តអនុវត្តន៍ចេញជារូបរាងក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបម្រើផលប្រយោជន៍ជាច្រើនដល់ជាតិ និងប្រជាជន កាត់បន្ថយគ្រោះទឹកជំនន់ រក្សាទុកទឹកប្រើប្រាស់ និងបម្រើដល់វិស័យកសិកម្មជាចម្បង។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និង ឧត្តុនិយមខេត្ត គម្រោងអភិវឌ្ឍន៍ប្រពន្ធ័ធារាសាស្ត្រ និង
កាត់បន្ថយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ :
I-ជួសជុលអាងទឺកមានចំនួន៣កន្លែង ៖
១ - អាងទឹកវាំងហែង
- ភ្លឺទំនប់អាង ប្រវែង ៦,២៣គម
- ផ្ទៃអាងមានទំហំ ៤៥៦,៨ហិតា
- បរិមាណទឹក ៧ ៩០០ ០០០ម៣
- លទ្ធភាពស្រោចស្រពស្រូវវស្សា ២ ៦០០ហិតា
- លទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិតា
២ - អាងទឹកពង្រ ៖
- ភ្លឺទំនប់អាងប្រវែង ៧,០១គម
- ផ្ទៃអាងមានទំហំ ៣៤០ហិតា
- បរិមាណទឹក ៦ ៩០០ ០០០ម៣
- លទ្ធភាពស្រោចស្រោពស្រូវវស្សា ២ ៥៧០ហិតា
- លទ្ធភាពស្រោចស្រពស្រូវប្រាំង ២២០ហិតា
៣ - អាងទឹកកន្សែង ៖
- ភ្លឺទំនប់អាងប្រវែង ៧,១២០គម
- ផ្ទៃអាងមានទំហំ៨៣០ហិតា
- បរិមាណទឹក ២២ ៨០០ ០០០ម៣
- លទ្ធភាពស្រោចស្រពស្រូវវស្សា ៦ ៣៦០ហិតា
- លទ្ធភាពស្រោចស្រពស្រូវប្រាំង ១ ៣១០ហិតា
II - ប្រឡាយដោះទឹក និងស្រោចស្រពមានប្រវែងសរុប ៨៧,៦គម
III -សំណង់សិល្បការមានចំនួន ២០៧កន្លែង ។
វឌ្ឍនភាពការងារ ត្រឹមខែកុម្ភះឆ្នាំ២០២៤ កំពុងអនុវត្តសម្រេចបាន ២៥,៥៨% ធៀបទៅនឹងទំហំការងារនៃគម្រោងទាំងមូល ៕














Post a Comment