អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ចបានចុះបង្ក្រាប និងរកឃើញបង្គាចាក់ចាហួយរហូតដល់ជាង​៤​តោន នៅផ្សារត្រឡោកបែក - Read News TV

សមត្ថកិច្ចបានចុះបង្ក្រាប និងរកឃើញបង្គាចាក់ចាហួយរហូតដល់ជាង​៤​តោន នៅផ្សារត្រឡោកបែក

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានចុះបង្ក្រាប និងរកឃើញបង្គាចាក់ចាហួយរហូតដល់ជាង​៤​តោន នៅផ្សារត្រឡោកបែក។ នេះបើតាមការផ្សាយរបស់អគ្គនាយក​ដ្ឋានការពារ​អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង​បង្ក្រាបការក្លែងបន្លំ (ក.ប.ក) កាលពីថ្ងៃទី១២ ខែកុម្ភៈ ។

ក.ប.ក បាននិយាយថា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ «ក.ប.ប.» បានដឹកនាំមន្ត្រីនៃសាខា ក.ប.ប. រាជធានីភ្នំេពញ បានបើក​យុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ក្នុងមុនថ្ងៃចូលឆ្នាំប្រពៃណី ចិនវៀតណាមចូលមកដល់ ដោយត្រួតពិនិត្យទៅលើទីតាំងលក់ និងចែកចាយគ្រឿង សមុទ្រ ម្ដុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ មានការចូលរួមសហការពីមន្ត្រីជំនាញនៃនាយកដ្ឋាន មន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. និងការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី។

ជាលទ្ធផល ពុំបានរកឃើញមានផលិតផលមានសាធាតុគីមីហាមឃាត់ទេ ប៉ុន្តែបាន រកឃើញមានការចាក់ចាហួយលើក្បាលបង្គា សរុបចំនួន២២៦កេស ស្មើនឹង ៤,២៣៥គីឡូក្រាម ដែលកម្លាំងមន្ត្រីយើងរកឃើញ នៅលើរថយន្តដែលកំពង់ចែកចាយ និងនៅតាមស្តង់លក់មួយចំនួនម្ដុំត្រឡោកបែក។

ដោយមានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានី ភ្នំពេញ បានធ្វើការដកហូត និងយកទៅបំផ្លាញចោលនូវផលិតផលបង្គាមាន ចាក់ចាហ៊ួយទាំងនោះ តាមនីតិវិធីនៅទីលានចាក់សំរាមខណ្ឌដង្កោ។

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអាជីវករ អ្នកលក់រាយ និងតាមស្តង់ដែលតាំងលក់ផលិតផលគ្រឿងសមុទ្រ និងសម្ភារៈប្រើប្រាស់ នៅក្នុង ថ្ងៃពិធីនេះលក់ឱ្យបានត្រឹមត្រូវ និងមានសុចរិតភាព ដើម្បីធានាបាននូវ ការការពារ សុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់៕










Theme images by Radius Images. Powered by Blogger.