អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អគ្គិភ័យឆេះរោងចក្រយីដា នៅស្រុកកៀនស្វាយ បណ្តាលឱ្យស្លា.ប់ស្ត្រីម្នាក់របួស៤នាក់ - Read News TV

អគ្គិភ័យឆេះរោងចក្រយីដា នៅស្រុកកៀនស្វាយ បណ្តាលឱ្យស្លា.ប់ស្ត្រីម្នាក់របួស៤នាក់

កណ្តាល ៖ រោងចក្របោកគក់ យីដា មេនូហ្វេកធីរើ ខូ អិលធីឌី ត្រូវបានអគ្គិភ័យឆាបឆេះ ក្រៅពីរងខូចខាតសម្ភារៈខាងក្នុងអស់ បណ្តាលឱ្យស្លាប់ស្ត្រីជាប្រធានផ្នែកគ្រប់គ្រងសារធាតុគីមីម្នាក់ រងរបួសបុរស៤នាក់ទៀត ។

គ្រោះអគ្គិភ័យខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅរោងចក្រយីដា Yi Da Manufacturer Co;Ltd ស្ថិតនៅក្នុងភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។


ជនរងគ្រោះដែលបានស្លាប់ ឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ជាប្រធានផ្នែកគ្រប់គ្រងសារធាតុគីមី សម្រាប់បម្រើក្នុងការងាររោងចក្របោកគក់ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។


ចំណែកជនរងរបួសចំនួន៤នាក់ ៖ ទី១ ឈ្មោះ សោម ប៊ុនថាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ។ ទី២ ឈ្មោះ សួន ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ ។ ទី៣ ឈ្មោះ សៀង វុទ្ធីភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ។ ទី៤ ឈ្មោះ សាំង រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រកកៀនស្វាយ ។


ជុំវិញករណីខាងលើ បើតាមកម្មករបានឱ្យដឹងថា ផ្ទុះឆេះចេញពីឃ្លាំងស្តុកគីមី នៅក្នុងរោងចក្រ ឆាបឆេះរាលតែម្តង ធ្វើឱ្យផ្សែងហុយឈួលឈ្លក់ ថប់ដង្ហើម បណ្តាលឱ្យ ស្លាប់ម្នាក់ របួស៤នាក់ ។ ជនរងរបួសទាំង៤នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ។ តែទោះជាយ៉ាងណាក្តី ករណីអគ្គិភ័យឆេះរោងចក្រខាងលើ សមត្ថកិច្ចបន្តធ្វើការសាកសួរនិងស្រាវជ្រាវ ៕







Theme images by Radius Images. Powered by Blogger.