អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រមុខក្រសួងមហាផ្ទៃ បញ្ជាឲ្យលុបឈ្មោះមន្ត្រីពន្ធនាគារ ៥រូប ចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន - Read News TV

ប្រមុខក្រសួងមហាផ្ទៃ បញ្ជាឲ្យលុបឈ្មោះមន្ត្រីពន្ធនាគារ ៥រូប ចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញនូវសេចក្តីប្រកាស លុបឈ្មោះមន្ត្រីពន្ធនាគារចំនួន៥រូប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដោយមូលហេតុប្រើប្រាស់គ្រឿងញៀន។

មន្ត្រីពន្ធនាគារដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌទាំង៥រូបនេះ រួមមាន៖ ទី១៖ លោកវរអគ្គានុរក្សថ្នាក់លេខ២ ផុន វណ្ណៈ អត្តលេខ០៣៣៥ អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១ ទី២៖ លោកវរអគ្គានុរក្សថ្នាក់លេខ៣ ហូ សុជាតិ អត្តលេខ០៣៥១ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី១ ទី៣៖ លោកវរអគ្គានុរក្សថ្នាក់លេខ៣ គង់ ដារ៉ា អត្តលេខ២០០៤ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល ទី៤៖ លោកអនុរក្សថ្នាក់លេខ២ កេង ស៉ីឌុន អត្តលេខ៣០០៩ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល
ទី៥៖ លោកអនុរក្សថ្នាក់លេខ៣ ខ្ចៅ សិរីរ័ត្ន អត្តលេខ៣០៦៣ មន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ



Theme images by Radius Images. Powered by Blogger.