អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ភ្ញាក់ផ្អើលកាត់យប់ ដោយមានជនបរទេសមួយក្រុម បើកឆាកប្រយុទ្ធជាមួយ នឹងក្រុមសន្តិសុខប្រចាំនៅ ក្លឹប រ៉ូយ៉ាល់ KTV ក្រុងប៉ោយប៉ែត (មានវីដេអូ) - Read News TV

ភ្ញាក់ផ្អើលកាត់យប់ ដោយមានជនបរទេសមួយក្រុម បើកឆាកប្រយុទ្ធជាមួយ នឹងក្រុមសន្តិសុខប្រចាំនៅ ក្លឹប រ៉ូយ៉ាល់ KTV ក្រុងប៉ោយប៉ែត (មានវីដេអូ)

ក្រុងប៉ោយប៉ត៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅយប់រំលងអាធ្រាត ចូលថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២៣ វេលាម៉ោង ២.១៥នាទី មានករណីដ៏ភ្ញាក់ផ្អើល មានជនបរទេសមួយក្រុម បានបើកឆាកប្រយុទ្ធ គ្នាជាមួយនឹងក្រុមសន្តិសុខនៅរ៉ូយ៉ាល់ KTV បង្ករនិងការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ។

ទីតាំង KTV មួយកន្លែង ខាងលើនោះ មានយីហោ រូយ៉ាល់ (Royall Ktv) ផ្លូវវត្តត្រាច ស្ថិតនៅចំណុចក្បែរសាច់អាំងកំពង់ចាម ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពបានបញ្ជាក់ថា ទីតាំងក្លឹបខាងលេីមាន ថៅកែជាជនជាតិចិន ហើយក្នុងនោះផងដែរ បើតាមរូបភាពភ្ញៀវដែលចូលនៅទីនោះបានផ្តល់អោយ អង្គភាពសារព័ត៌មានយើងថា មានបង្កប់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដូចជា ទូរស្លុត ទូរ បាញ់ត្រី និងល្បែងសុីសងផ្សេងទៀត ។

ចំណែកលោកអធិការក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី១៤​ ខែវិច្ឆិកា នេះ Read News ទំនាក់ទំនងលោកតាមប្រព័ន្ធ WhatApp លោកថា រឿងនេះ​ខាង PM គេយកធ្វើការតាំងពីយប់ ។ ចំណែកខាង​ PM អង្គភាពយើង មិនអាចទំនាក់ទំនងបានទេ ព្រោះមិនមានលេខទូរសព្ទ ។

សូមរំលឹក លក្ខណសម្បត្តិរបស់ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានដូចជា ៖ ទី១-ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ទី៥-ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។







Theme images by Radius Images. Powered by Blogger.