អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! នគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលបង្ក្រាប ទីតាំងខារ៉ាអូខេ មួយទីតាំងឃាត់ខ្លួន ជនសង្ស័យប្រើប្រាស់នូវសារធាតុញៀន​ចំនួន១០៧នាក់ - Read News TV

នគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលបង្ក្រាប ទីតាំងខារ៉ាអូខេ មួយទីតាំងឃាត់ខ្លួន ជនសង្ស័យប្រើប្រាស់នូវសារធាតុញៀន​ចំនួន១០៧នាក់

បន្ទាយមានជ័យ ៖ យោងតាមការបង្ហោះក្នុងផេក ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន។

ដោយមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ជាលទ្ធផលនគរបាលយបានឃាត់ខ្លួនជនសង្ស័យចំនួន១០៧នាក់(ស្រី ៤០នាក់) ក្នុងនោះជនបរទេសចំនួន៤២នាក់ ស្រី០៧នាក់ រួមមាន៖ជនជាតិឥណ្ឌូនេស៊ី២១នាក់ ស្រី០១នាក់ វៀតណាម១៥នាក់ ស្រី០២នាក់ ជនជាតិចិន ០៣នាក់ ស្រី០១នាក់ ថៃ០៣នាក់ ស្រី០៣នាក់។


ក្រៅពីនេះ សមត្ថកិច្ចដកហូតបានម្សៅម៉ត់សថ្លា ០៦កូនថង់ និង០១កូនថង់តូច,ថ្នាំកញ្ចប់ពណ៌ក្រហម(រូបសេះ)០១កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់,ពណ៌លឿង ១០កញ្ចប់,ពណ៌ទឹកក្រូច០១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ(L V)០១កញ្ចប់។


សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេSKY KTV ត្រូវបានបិទបណ្តោះអាសន្ន។ រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕







Theme images by Radius Images. Powered by Blogger.