ចាប់ពីខែកក្កដា ឆ្នាំ២០២៤ បញ្ជីអត្រានុកូលដ្ឋាន ឬសំបុត្រកំណើត មិនត្រឹមត្រូវ អាចកែបាននៅតាមឃុំសង្កាត់ ក្រុងស្រុកខណ្ឌ រាជធានីខេត្ត ឬនៅថ្នាក់ជាតិ
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្រកាសជាថ្មីថា នៅពេលនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងសហការជាមួយភាគីពាក់ព័ន្ធ សិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីកំណត់អំពីបែបបទ និងនីតិវិធីនៃការកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន សម្រាប់មន្ត្រីអត្រានុកូលដ្ឋាន ដែលមានចំនួន ៤ថ្នាក់ គឺ៖
១-មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំសង្កាត់
២-មន្ត្រីអត្រានុកូលដ្ឋាន ថ្នាក់ក្រុង ស្រុក ខណ្ឌ
៣-មន្ត្រីអត្រានុកូលដ្ឋានថ្នាក់រាជធានីខេត្ត និង
៤-មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្រកាសថា កិច្ចការនេះ អាចនឹងដាក់ឱ្យអនុវត្តនៅខែកក្កដា ឆ្នាំ២០២៤ ក្រោយពេលច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលទើបតែប្រកាសឱ្យប្រើប្រាស់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ចូលជាធរមាន៕





Post a Comment