អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ទំព័រហ្វេសប៊ុកផេកផ្លូវការ ចំនួនពីរ របស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និង អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវបានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រង - Read News TV

ទំព័រហ្វេសប៊ុកផេកផ្លូវការ ចំនួនពីរ របស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និង អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវបានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រង

ភ្នំពេញ៖ ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា «ទូរទស្សន៍ជាតិកម្ពុជា ទទក -TVK» និង របស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អំពីទំព័រហ្វេសប៊ុកឈ្មោះ «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រង ។

ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា «ទូរទស្សន៍ជាតិកម្ពុជា ទទក -TVK» និង របស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ឈ្មោះ «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រងហើយ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ នេះ​បើតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន ។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និង អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន បានបញ្ជាក់ដូច្នេះថា៖ «“ទូរទស្សន៍ជាតិកម្ពុជា ទទក -TVK និង «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»” ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រងបានសម្រេច។ ដូច្នេះ រាល់ការបង្ហោះមិនត្រឹមត្រូវនៅក្នុង ហ្វេសប៊ុក ផេក ខាងលើ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និង អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា សូមបដិសេធ និងមិនទទួលខុសត្រូវនោះទេ»។
ក្រុមការងារ បច្ចេកទេស កំពុងសហការជាមួយមន្ត្រីជំនាញ ដើម្បីដោះស្រាយបញ្ហានេះ។ ប្រសិន បុគ្គលណាយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ បង្ហោះរូបភាពមិនសមរម្យ ឬព័ត៌មានមិនពិត ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕








Theme images by Radius Images. Powered by Blogger.