អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រថយន្តសណ្តោងរុឺម៉កដឹកដំឡូងមី បើកឡើងចំណោតរបូតទ្រុងក្រឡាប់ចាក់ដំឡូងពេញផ្លូវ - Read News TV

រថយន្តសណ្តោងរុឺម៉កដឹកដំឡូងមី បើកឡើងចំណោតរបូតទ្រុងក្រឡាប់ចាក់ដំឡូងពេញផ្លូវ

រនគិរី ៖ រថយន្តសណ្តោងរុឺម៉កមួយគ្រឿង ដឹកដំឡូងមីពេញទ្រុង បើកឡើងចំណោត ស្រាប់តែរបូតគន្លឹះទម្ពក់ បណ្តាលឱ្យក្រឡាប់រុឺម៉ក ចាក់ដំឡូងចោលពេញផ្លូវ សំណាងល្អមិនបង្កឲ្យអ្នកណារងរបួស ខូចខាតតែផ្លូវថ្នល់ ស្លាកសញ្ញាចរាចរណ៍។

ហេតុការណ៍ខាងលើកើតឡើងកាលពីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៧៨ ចំណុចចំណោតភ្នំអូរត្រាវ ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1053 សណ្តោងរុឺម៉ក ដឹកដំឡូងមី ឆ្ពោះទៅព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយបើកពីលិចទៅកើត ដល់ចំណុចកើតហេតុ រថយន្តឡើងចំណោតភ្នំអូរត្រាវ ស្រាប់តែដាច់របូតទម្ពក់រុឺម៉ក បណ្តាលឲ្យអូសក្រឡាប់រុឺម៉ក ចាក់ដំឡូងចោលពេញផ្លូវ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ខូចខាតតែផ្លូវថ្នល់ និងស្លាកសញ្ញាចរាចរណ៍នៅតាមចិញ្ចើមផ្លូវ។


ក្រោយកើតហេតុ សមត្ថកិច្ច មន្ទីរសាធារណៈការខេត្ត ចុះទៅពិនិត្យជាក់ស្តែង អនុញ្ញាតិឲ្យម្ចាស់ប្រមូលកើបដំឡូងចេញពីផ្លូវដាក់រថយន្តផ្សែង ចំណែករថយន្តដែលជួបគ្រោះថ្នាក់ត្រូវបានយកទៅរក្សាទុកនៅធិការដ្ឋាននគរបាលក្រុង រងចាំដោះស្រាយផលប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ៕







Theme images by Radius Images. Powered by Blogger.