អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! Facebook ផ្លូវការរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា «ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK» យកមកគ្រប់គ្រងវិញបានហើយ - Read News TV

Facebook ផ្លូវការរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា «ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK» យកមកគ្រប់គ្រងវិញបានហើយ

ភ្នំពេញ៖ ទំព័រ Facebook ផ្លូវការរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា «ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK» ដែលក្រុមចោរបច្ចេកវិទ្យាព័ត៌មានលួចយកទៅគ្រប់គ្រងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ឥឡូវត្រូវបានក្រុមការងារបច្ចេកវិទ្យាយកបានត្រឡប់មកវិញហើយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥៖៣៥នាទីរសៀល។

ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមថ្លែងអំណរគុណចំពោះក្រុមការងារបច្ចេកវិទ្យា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបញ្ញាដើម្បីយកទំព័រហ្វេសប៊ុកនេះមកគ្រប់គ្រងវិញ ដើម្បីបម្រើឲ្យការងារផ្សព្វផ្សាយព័ត៌មានពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជូនប្រជាពលរដ្ឋខ្មែរ៕



Theme images by Radius Images. Powered by Blogger.