បាក់ស្រុតផ្ទះប្រជាពលដ្ឋ ១ខ្នង ចូលទន្លេសាប និង៣ខ្នងទៀត បានបាក់ស្រុតដាច់ជើងសរសរផ្នែកខាងក្រោយ បង្ខំចិត្តរុះរើចេញ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ច្រាំងទន្លេសាប១ខ្នង ត្រូវទឹកគួច ច្រោះ បាក់ស្រុតចូលទៅក្នុងទន្លេ និងចំនួន ៣ខ្នងទៀត បានបាក់ស្រុតដាច់ជើងសរសរផ្នែកខាងក្រោយ បង្ខំចិត្តរុះរើចេញដើម្បីបញ្ចៀសគ្រោះថ្នាក់ខណៈដែលទឹកទន្លេកំពុងតែហក់ឡើងខ្ពស់។
ផ្ទះដែលបាក់ស្រុតចូលក្នុងទន្លេ ជាផ្ទះធ្វើពីឈើប្រក់ស័ង្កសី ដែលមានទំហំប្រមាណ៧ម៉ែត្រ គុណប្រមាណជា១០ម៉ែត្រ ។ ចំណែក ៣ខ្នងទៀត ធ្វើពីថ្មក្រោមឈើលើ ប្រក់ស័ង្កសី បានបាក់ស្រុតជើងសរសរផ្នែកខាងក្រោយប្រឈមមុខគ្រោះថ្នាក់ និងត្រូវរុះរើចេញ។
យោងតាមព័ត៌មានពីកន្លែកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះពុំបាននៅផ្ទះឡើយ បានចាក់សោរទុកចោល ស្រាប់តែផ្ទះ១ខ្នងនោះបានបាក់ស្រុតចូលទៅក្នុងទន្លេ ដោយពុំយកបានអ្វីឡើយ។ បន្ទាប់មកក៏បានបាក់ស្រុកផ្ទះជាបន្តបន្ទាប់៣ខ្នងទៀត ក្នុងនោះបណ្តាល២ខ្នងដាច់ជើងសរសរក្រោយ និង១ខ្នងប្រឈម ហើយម្ចាស់បានបង្ខំចិត្តរុះរើចេញដើម្បីបញ្ចៀសនូវគ្រោះថ្នាក់។





Post a Comment