អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! បញ្ចប់មុខតំណែងលោក មាស សាវឿន ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ សង្ស័យពាក់ព័ន្ធប្រព្រឹត្តរឿងមិនប្រក្រតី - Read News TV

បញ្ចប់មុខតំណែងលោក មាស សាវឿន ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ សង្ស័យពាក់ព័ន្ធប្រព្រឹត្តរឿងមិនប្រក្រតី

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្រេចបញ្ចប់មុខតំណែង​លោក មាស សាវឿន ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ការបញ្ចប់មុខតំណែងនេះ ធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ការបញ្ចប់មុខតំណែងនេះមិនទាន់បានបញ្ជាក់ពីមូលហេតុនោះឡើយ។ តែប្រភពព័ត៌មានខ្លះ​អះអាងថា អាចជាប់ព័ន្ធនឹងការប្រព្រឹត្តរឿងមិនប្រក្រតីមួយចំនួន។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០ លោក មាស សាវឿន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ឆបោក» ពាក់ព័ន្ធការទិញលក់ដីនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក មាស សាវឿន ក៏ធ្លាប់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារផងដែរ ពេលលោកជាអតីតអភិបាលរងខេត្តព្រះវិហារ ដោយសារជាប់ពាក់ព័ន្ធបញ្ហាដីធ្លី៕ 





Theme images by Radius Images. Powered by Blogger.