អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រឿងរ៉ាវឈានដល់ផ្ទុះអាវុធពីសំណាក់បុរសជាប្ដី មកលើប្រពន្ធ ឪពុកក្មេក ម្ដាយក្មេក និងសមាជិកគ្រួសារ បណ្ដាលឱ្យស្លាប់ភ្លាមៗ ចំនួន០៣នាក់ និងរបួស៣នាក់ ស្រុកពញាក្រែក - Read News TV

រឿងរ៉ាវឈានដល់ផ្ទុះអាវុធពីសំណាក់បុរសជាប្ដី មកលើប្រពន្ធ ឪពុកក្មេក ម្ដាយក្មេក និងសមាជិកគ្រួសារ បណ្ដាលឱ្យស្លាប់ភ្លាមៗ ចំនួន០៣នាក់ និងរបួស៣នាក់ ស្រុកពញាក្រែក

ត្បូងឃ្មុំ ៖ រឿងរ៉ាវក្នុងគ្រួសារមួយ ឈានដល់ផ្ទុះអាវុធបាញ់ប្រហារពីសំណាក់បុរសជាប្ដី មកលើប្រពន្ធ ឪពុកក្មេក ម្ដាយក្មេក និងសមាជិកក្នុងក្រុមគ្រួសារ បណ្ដាលឱ្យស្លាប់ភ្លាមៗ ចំនួន០៣នាក់ និងរបួស៣នាក់។ ក្រោយបាញ់ប្រហាររួច បុរសជាប្ដីបានបញ្ចប់ជីវិតដោយយកកាំភ្លើងអាកាបាញ់សម្លាប់ខ្លួនតាមក្រោយ ។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅវេលាម៉ោង០៥និង៥៥នាទី ល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ។ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត ថ្លៃងថា បន្ទាប់ពីមានហេតុការណ៍អំពើបាញ់ប្រហារពីសំណាក់បុរសជាប្ដីនេះ រួចមកភ្លាមៗនោះ អធិការនគរបាលស្រុកពញាក្រែក បានរាយការណ៍បន្ទាន់មករូបលោក ហើយក៏បានចាត់លោកឧត្តមសេនីយ៍ត្រី ចក់ សុខកៅ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ចុះទៅកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ និងកោសល្យវិច័យសាកសព ។ លោកឧត្តមសេនីយ៍ ស្នងការ មានប្រសាសន៍បន្តទៀតថា ករណីឃាតកម្មបាញ់សម្លាប់នេះ បង្កឡើងដោយជនសង្ស័យ ឈ្មោះ ហ៊ីង សុវណ្ណរិទ្ធ ភេទប្រុស ជាតិខ្មែរ មុខរបរជាកងរាជអាវុធហត្ថ បណ្តោលអោយមានមនុស្សស្លាប់ និងរងរបួសសរុប ចំនួន០៦នាក់ រួមមាន ៖ ១.ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែងកើតហេតុ) ២.ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែងកើតហេតុ) ៣.ឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ ត្រូវជាបងថ្លៃ (រងរបួស) ៤.ឈ្មោះ ប៊ុន លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ ត្រូវជាប្រពន្ធ (រងរបួស) ៥.ឈ្មោះ សេង ហន ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ អនុប្រជាការពារ (រងរបួសភ្នែកកម្រិតធ្ងន់) ទាំងអស់គ្នារស់នៅភូមិកើតហេតុខាងលើចំណែកជនដៃដល់ ក្រោយពីធ្វើសកម្មភាពរួច បានបាញ់សម្លា.ប់ខ្លួនឯងតាមក្រោយ ចំពោះអ្នករងរបួស បានយកមកសង្គ្រោះនៅមន្ទីរពេទ្យ ។ សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា បុរសជាប្ដី ដែលលើកដៃបាញ់ប្រហារសម្លា.ប់ប្រពន្ធ និងម្ដាយក្មេកនេះ គឺជាមន្ត្រីអាវុធហត្ថ នៅខេត្តក្រចេះ បើតាមព័ត៌មានផ្ទៃក្នុង ឲ្យដឹងថា គេបានឮសំឡេង ឈ្លោះប្រកែកគ្នា តាមទូរសព្ទដៃ រវាងប្រពន្ធ និងប្ដី ។ មួយរយៈចុងក្រោយនេះ បុរសជាប្ដី បានសុំជានា ជាមួយនឹងប្រពន្ធវិញ តែប្រពន្ធមិនព្រម ទទួលយកធ្វើជាប្ដីវិញទេ ។ នៅថ្ងៃកើតហេតុ បុរសជាប្ដី ដែលមានប្រពន្ធ និងកូនកំលោះក្រមុំច្រើននាក់នៅខេត្តក្រចេះ គឺបានយកស្ត្រី ដែលបាញ់ប្រហារត្រូវរបួសធ្ងន់នេះ គឺជាប្រពន្ធចុង តាមដំណឹងថា ស្ត្រីដែលរបួស គឺជាស្ត្រីមេម៉ាយ មានកូនរួចទៅហើយ និងយកបុរសនេះ ធ្វើជាប្ដី បានកូនម្នាក់ អាយុប្រមាណ១០ឆ្នាំ ។ មុនពេលហេតុការណ៍កើតឡើង បុរសជាប្ដី បានបើករថយន្ត ពណ៌ស ម៉ាក់អ៊ីស៊ុយស៊ុយ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ចេញពីខេត្តក្រចេះ មកដល់ផ្ទះកើតហេតុ មិនបានសួរនាំអ្វីនោះទេ គឺទាញកាំភ្លើង AK47 បាញ់ប្រហារមនុស្សទាំងកំរោល តែម្ដង ។ ហេតុការណ៍អំពើបាញ់ប្រហារនេះ មិនដែលកើតមានឡើងនៅក្នុងទឹកដីស្រុកពញាក្រែក បែបនេះទេ នាពេលកន្លងទៅ អាចចាត់ទុកថានេះជាលើកទីមួយ។ កម្លាំងនគរបាលបច្ចេកទេស រួមនិងក្រុមគ្រូពេទ្យ បានធ្វើកោសល្យវិច័យសាកសព រួចរាល់ ក៏បានប្រគល់ទៅឲ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕










Theme images by Radius Images. Powered by Blogger.