អាវុធខេត្ដស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងដកហូតគ្រឿងញៀនមួយចំនួន នៅក្រុងបាវិត
ស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងដកហូតបានគ្រឿងញៀននិងអាវុធខ្លីមួយដើមនៅក្រុងបាវិតខេត្តស្វាយរៀង។
ប្រភពបានបន្តទៀតថាការបង្ក្រាបករណីខាងលើនៅចំណុចខាងមុខសណ្ឋាគារឋាណាថា និងមុខខេធីវី ABC ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់រួមនឹងវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន០២ កញ្ចប់មានទម្ងន់ ចំនួន ៤៨៤,៤០ ក្រាម (គិតទាំងសំបកវេចខ្ចប់)មេតំហ្វេមីន, ម្សៅម៉ត់ពណ៌សថ្លាចំនួន០២ កញ្ចប់មានទម្ងន់ ៦,៨០ ក្រាម (គិតទាំងសំបកវេចខ្ចប់), រថយន្ត ចំនួន០១ គ្រឿង, ម៉ូតូ ចំនួន០២ គ្រឿង, ទូរស័ព្ទ ចំនួន០៩ គ្រឿង, អាវុធខ្លី ចំនួន០១ ដើម គ្រាប់០៦ គ្រាប់, លិខិតឆ្លងដែន ចំនួន១៧ ក្បាល, អត្តសញ្ញាប័ណ្ណវៀតណាម ចំនួន០២ សន្លឹក, សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីរួចហើយ៕





Post a Comment