ក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពីការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង៩ របស់ខេត្តកំពត
ក្រសួងមហាផ្ទៃ បានដាក់ចេញប្រកាសស្តីពី ការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្ត សញ្ញារដ្ឋបាលក្រុង ស្រុកទាំង៩ នៃខេត្ត កំពត រួមមាន៖ រដ្ឋបាលស្រុកបន្ទាយមាស រដ្ឋបាលក្រុងបូកគោ រដ្ឋបាលក្រុងកំពត រដ្ឋបាលស្រុកដងទង់ រដ្ឋបាលស្រុកឈូក រដ្ឋបាលស្រុកកំពង់ត្រាច រដ្ឋបាលស្រុកជុំគិរី រដ្ឋបាលស្រុកទឹកឈូ រដ្ឋបាលស្រុកអង្គរជ័យ។
និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកំពត ត្រូវប្រើប្រាស់ដូចខាងក្រោម៖
- ដាក់នៅកន្លែងធ្វើការងារនៅរដ្ឋបាលក្រុង ស្រុក
- ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ
ឯកសណ្ឋាន និងឯកសារផ្លូវការពាក់ព័ន្ធរបស់ រដ្ឋបាលក្រុង ស្រុក
-ប្រើប្រាស់ក្នុងពិធីនានា និងប្រើប្រាស់ក្នុង កិច្ចការជាផ្លូវការផ្សេងៗតាមការចាំបាច់។
ជាលទ្ធផលសម្រេចបាន អគ្គនាយកដ្ឋានរដ្ឋបាល បានរៀបចំសេចក្តីព្រាងប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញា ក្រុង ស្រុក ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិនិត្យ និងសម្រេចប្រកាសឱ្យប្រើប្រាស់ជាផ្លូវការចំនួន ១៤ខេត្ត សរុប ១១៣ក្រុង ស្រុក រួមមាន៖
• ខេត្តព្រះសីហនុ ចំនួន ៥ក្រុង ស្រុក
• ខេត្តស្ទឹងត្រែង ចំនួន ៦ក្រុង ស្រុក
• ខេត្តកំពង់ស្ពឺ ចំនួន៩ក្រុង ស្រុក
• ខេត្តកំពង់ចាម ចំនួន១០ក្រុង ស្រុក
• ខេត្តព្រះវិហារ ចំនួន៨ក្រុង ស្រុក និង
• ខេត្តពោធិ៍សាត់ ចំនួន៨ក្រុង ស្រុក
• ខេត្តត្បូងឃ្មុំ ចំនួន៧ក្រុង ស្រុក
• ខេត្តប៉ៃលិន ចំនួន២ក្រុង ស្រុក
• ខេត្តកំពង់ឆ្នាំង ចំនួន៨ក្រុង ស្រុក
• ខេត្តកំពង់ធំ ចំនួន៩ក្រុង ស្រុក
• ខេត្តបន្ទាយមានជ័យ ចំនួន៩ក្រុង ស្រុក
• ខេត្តកណ្តាល ចំនួន១៣ក្រុង ស្រុក
• ខេត្តតាកែវ ចំនួន១០ក្រុង ស្រុក
• ខេត្តកំពត ចំនួន៩ក្រុង ស្រុក៕



























Post a Comment